ក្រុមហ៊ុន​ Xiaomi លក់ស្មាតហ្វូនបានច្រើនជាង 25 លានគ្រឿងនៅក្នុងប្រទេសឥណ្ឌា

ការកើនឡើងនៃទីផ្សារស្មាតហ្វូននៅក្នុងប្រទេសឥណ្ឌាកំពុងតែបោះជំហានយ៉ាងខ្លាំងនៅលើទីផ្សារ ហើយឥឡូវនេះក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi ប្រកាសថា ក្រុមហ៊ុនរបស់ខ្លួនលក់ចេញស្មាតហ្វូន Xiaomi បានចំនួនច្រើនជាង 25 លានគ្រឿងនៅក្នុងប្រទេសឥណ្ឌា។

image

លោក Manu Kumar អនុប្រធានរបស់ក្រុមហ៊ុនបច្ចេកវិទ្យាចិននេះបង្ហោះនៅលើបណ្តាញសង្គម Twitter អំពីភាពជោគជ័យរបស់ខ្លួនក្នុងការលក់ស្មាតហ្វូនបានច្រើនជាង 25 លានគ្រឿងសម្រាប់រយៈពេល 3 ឆ្នាំ 1 ខែ។ នៅក្នុងមួយថ្ងៃ ក្រុមហ៊ុនលក់ចេញបានស្មាតហ្វូនចំនួន 22000 គ្រឿង។ ថ្មីៗនេះ ក្រុមហ៊ុនមានគម្រោងក្នុងការសហការជាមួយនឹងក្រុមហ៊ុន Google សម្រាប់ការផលិតស្មាតហ្វូន Android One ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *