ព័ត៌មាន

កម្មវិធី MS Office ចាប់តាំងពី 17 ឆ្នាំមុនមកអនុញ្ញាតឱ្យហេគឃ័រធ្វើការតម្លើងនូវ Malware ដោយគ្មានការចាប់អារម្មណ៍ពីអ្នកប្រើប្រាស់នោះទេ

លោកអ្នកគួរតែមានការប្រុងប្រយ័ត្នច្រើនជាងនេះនៅពេលដែលបើកនូវឯកសារប្រភេទ MS Office ។ នៅពេលដែលពិភពលោកកំពុងតែមានការគំរាមកំហែងទៅលើ &#039unpatched&#039 Microsoft Office ដែលមាននៅក្នុង Built-in DDE អ្នកស្រាវជ្រាវជាច្រើនរកឃើញអំពីបញ្ហាធ្ងន់ធ្ងរមួយជាមួយនឹងសមាសភាគរបស់ Office ដែលអនុញ្ញាតឱ្យអ្នកវាយប្រហារធ្វើការបញ្ជាក្នុងការតម្លើងនូវ Malware ទៅលើកុំព្យូទ័រគោលដៅ។ កំហុសឆ្គងនេះកើតឡើងនៅលើគ្រប់ Versions ទាំងអស់របស់ Microsoft Office ដែលដាក់ឱ្យដំណើរការតាំងពី 17 ឆ្នាំមុនមកម្ល៉េះរួមមានទាំង Microsoft Office 365 ផងដែររួមទាំង Microsoft Windows 10 Creators Update ផងដែរ។

image

ក្រុមអ្នកស្រាវជ្រាវនៅ Embedi បញ្ជាក់ថា កំហុសឆ្គងនេះអនុញ្ញាតឱ្យធ្វើការបញ្ជា​ Remote តាមរយៈការដំណើរការទៅលើកូដមេរោគទៅលើប្រព័ន្ធគោលដៅដោយគ្មានការចាប់អារម្មណ៍ពីអ្នកប្រើប្រាស់នោះទេ។ ចំណុចរងគ្រោះនេះគឺ CVE-2017-11882 ស្ថិតនៅក្នុង EQNEDT32.EXE ដែលជាសមាសភាគនៅក្នុង MS Office សម្រាប់ធ្វើការបញ្ចូល និងកែប្រែទៅលើការគណនា (OLE objects) នៅក្នុងឯកសារ។

 image

សម្រាប់ EQNEDT32.EXE ត្រូវប្រកាសនៅក្នុងកម្មវិធី Microsoft Office 2000 ហើយវាត្រូវបានរក្សាទុកប្រើប្រាស់នៅគ្រប់ Versions ទាំងអស់រួមមានទាំង Microsoft Office 2017 ផងដែរ។ សម្រាប់ការការពារនោះ ក្រុមហ៊ុន Microsoft បញ្ចេញនូវ Patch សម្រាប់ខែនេះដើម្បិធ្វើការផ្លាស់ប្តូរនូវមុខងារនៃការគ្រប់គ្រងការងារ Objects នៅក្នុងម៉េមូរីវិញ។ អ្នកប្រើប្រាស់ត្រូវបានក្រុមហ៊ុន Microsoft ណែនាំឱ្យធ្វើការប្រើប្រាស់នូវ Security Patches នៅក្នុងខែវិច្ឆិកាឱ្យបានឆាប់បំផុតដើម្បីកុំឱ្យហេគឃ័រធ្វើការវាយប្រហារទៅលើកំហុសឆ្គងមួយនេះ ហើយអ្នកប្រើប្រាស់អាចចូលទៅបិទនូវមុខងារ Registering នៅក្នុង Windows registry:

reg add “HKLMSOFTWAREMicrosoftOfficeCommonCOM Compatibility{0002CE02-0000-0000-C000-000000000046}” /v “Compatibility Flags” /t REG_DWORD /d 0x400 ហើយសម្រាប់ 32-bit Microsoft Office package នៅក្នុង x64 OS សូមចូលទៅ command:

reg add “HKLMSOFTWAREWow6432NodeMicrosoftOfficeCommonCOM Compatibility{0002CE02-0000-0000-C000-000000000046}” /v “Compatibility Flags” /t REG_DWORD /d 0x400 ។ អ្នកប្រើប្រាស់គួរតែបើកនូវមុខងារ Protected View (Microsoft Office sandbox) ដើម្បីការពារទៅលើការដំណើរការនៃ (OLE/ActiveX/Macro) ផងដែរ៕