ព័ត៌មាន

ក្រុមហ៊ុន OPPO បញ្ចូលស្មាតហ្វូនថ្មីលើផេច ជាផ្លូវការ

ក្រុមហ៊ុន OPPO ប្រឹងប្រែងវិនិយោគបន្ថែមក្នុងការផលិតស្មាតហ្វូនសេរ៉ីថ្មី និងបញ្ចេញលក់ លើទីផ្សារជាបន្តបន្ទាប់។ ថ្មីៗនេះក្រុមហ៊ុនសម្រេចបានម៉ូដែលថ្មីមួយទៀតមានឈ្មោះថា OPPO A83។ OPPO A83 ត្រូវបានបញ្ចូលក្នុងបញ្ចីផេចផលិត។ ស្មាតហ្វូ​ននេះរចនាឡើង មានជម្រើសបីព័ណ៌ មាស ខ្មៅ ។ វាជាស្មាតហ្វូនមធ្យម ដែលផ្តល់ភាពងាយស្រួលក្នុងការ ប៉ះបញ្ចាជាមួយអេក្រង់ទំហំ 5.7 អ៊ីង និងប្រើកម្រិតបង្ហាញ 1440 x 720 18:9 HD+ 2.5D  ភ្លឺចច្បាស់។ អេក្រង់របស់វាមានលក្ខណៈកោងបន្តិច ដែលផ្តល់នូវភាពសាកសមឥតខ្ចោះជា​មួយអេក្រង់រាងកោង និងផ្តល់នូវភាពស៊ីវីល័យនៅពេលចាប់កាន់ប្រើ។ ផ្នែកខាងក្នុងស្មាតហ្វូន នេះនាំមកជាមួយប្រព័ន្ធខួរក្បាល octa-core ផ្តល់ល្បឿនដំណើរការ 2.5GHz ជាល្បឿនមធ្យម ដែលស្មាតហ្វូននានានិយមប្រើបំផុត។ ក្រៅពីនេះនៅមានអង្គចងចាំភ្ចាប់ខាងក្នុងទំហំ 4GB និងមេម៉ូរ៉ីក្នុងម៉ាស៊ីនទំហំ 32GB (អាចថែមមេម៉ូរ៉ីក្រៅបានទំហំ​128GB)។

លក្ខណៈបន្ថែមទៀតមាន៖

1)      ស្មាតហ្វូននេះនាំមកជាមួយស៊ីមកាតពីរ

2)      បំពាក់កាមេរ៉ាមុខទំហំ 8 មេហ្គាភិចសែល និងកាមេរ៉ាក្រោយទំហំ 13 មេហ្គាភិចសែល និងមាន LED flash

3)      ប្រើថ្មមានថាមពល 3180mAh មានភ្ជាប់ជាមួយវិទ្យុ FM រន្ធកាស3.5mm  

4)      ប្រើអង្គប្រតិបត្តិបត្តការ Android 7.1 Nougat OS មានភ្ជាប់ WiFi 802.11 a/b/g/n, Bluetooth 4.2  និង  GPS + GLONASS

image