ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ចុះបញ្ជីទៅលើម៉ាកយីហោ “DeX Pad” សម្រាប់ស្មាតហ្វូន Galaxy S9

Samsung Dex Station ត្រូវប្រើប្រាស់សម្រាប់ស្មាតហ្វូន Galaxy S8 ដើម្បីប្រែក្លាយជា Desktop មួយមានសមត្ថភាពកាន់តែខ្លាំងក្លា។ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ទើបតែចុះបញ្ជីទៅលើ Trademark កាលពីចុងខែធ្នូដែលបញ្ជាក់ថា Dock ថ្មីរបស់ក្រុមហ៊ុននឹងមានការរចនារូបរាងថ្មីសម្រាប់ស្មាតហ្វូន Galaxy S9 និង Galaxy S9+ ។

image

សម្រាប់ Wireless Dock នេះអាចប្រើប្រាស់ជា Touchpad  ។ សម្រាប់ DeX Station នៅក្នុងពេលបច្ចុប្បន្ននេះផ្អែកទៅលើ DisplayPort ហើយវាក៏អាចប្រើប្រាស់ជាមួយនឹង HDMI ផងដែរ។ វានៅមិនទាន់ច្បាស់នោះទេដែលថាក្រុមហ៊ុន​ Samsung នឹងប្រើប្រាស់ WiDi និង Miracast នោះ៕