ពីព្រោះអ្នកសក្កិសមទទួលបានបទពិសោធន៍ល្អប្រសើរជាងមុន ……យើងនឹងផ្ដល់ឲ្យអ្នកនូវបទពិសោធន៍ល្អប្រសើរជាងមុន! អ្នកប្រើប្រាស់ mySamsung ឥឡូវនេះ អាចប្ដូរទៅប្រើ Samsung Members ថ្មី។
លក្ខណៈពិសេសៗដែល mySamsung មាន នោះ Samsung Members ក៏មានដែរ ប៉ុន្តែវាកាន់តែពិសេសជាងមុនដោយមុខងារដ៏មានប្រយោជន៍ទាំងអស់ស្ថិតនៅក្នុងកម្មវិធីតែមួយ ៖
ផ្តល់នូវចម្លើយដែលអ្នកត្រូវការ – នែកសំណួរចម្លើយដ៏ទូលំទូលាយបានរៀបចំចម្លើយរួចជាស្រេចឆ្លើយតបនូវអ្វី ដែលអ្នកកំពុងស្វែងរក។អ្នកក៏អាចសួរទីប្រឹក្សាជំនាញរបស់ក្រុមហ៊ុន Samsung ដោយផ្ទាល់សម្រាប់ការឆ្លើយតបយ៉ាងស៊ីជម្រៅបន្ថែម ឬផ្ញើរបាយការណ៍ទាក់ទិននឹងបញ្ហាទាំងឡាយដែលអាចមានដូចជានៅពេលកម្មវិធីខូចគាំង។
ថែរក្សាទូរស័ព្ទ Galaxy របស់អ្នកបានល្អបំផុត – អ្នកអាចប្រើកម្មវិធីរាវរកបញ្ហាបានយ៉ាងងាយស្រួល ដើម្បីពិនិត្យស្ថានភាពទូរស័ព្ទរបស់អ្នក។
ទទួលបានរង្វាន់ – ទទួលបានអត្ថប្រយោជន៍ដូចជា ការអញ្ជើញចូលរួមព្រឹត្តិការណ៍ពិសេសៗ និងការបញ្ចុះតម្លៃសេវាកម្មផ្សេងៗ។
ដើរទាន់សម័យកាលទំនើប – ទទួលបានព័ត៌មានចុងក្រោយបង្អស់អំពីទូរស័ព្ទ Galaxy ស្វែងរកគន្លឹះល្អៗពីរបៀបរើប្រាស់កម្មវិធី Galaxy ដែលពេញនិយមថ្មីៗ និងការអានអត្ថបទរឿងរ៉ាវនៅពីក្រោយការច្នៃប្រឌិតដែលធ្វើឱ្យទូរស័ព្ទ Galaxy ល្អដូច្នេះ។
គ្រប់គ្រងផលិតផលរបស់អ្នក – ចុះឈ្មោះឧបករណ៍ Samsung របស់អ្នក ដើម្បីទទួលបានគន្លឹះដ៏មានប្រយោជន៍យ៉ាងច្រើន និងជំនួយផ្នែកបច្ចេកទេសកាន់តែលឿនជាងមុន។