ព័ត៌មាន

កញ្ញា ឱក សុគន្ធកញ្ញា និង កញ្ញា មាន សូនីតា គឺជាឯកអគ្គរាជទូតប្រចាំផលិតផលសាមសុង ២០១៨

ក្រុមហ៊ុនសាមសុងមានក្តីសោមនស្សរីករាយក្នុងការប្រកាសជាផ្លូវការ កញ្ញា ឱក សុគន្ធកញ្ញា និង កញ្ញា មាន សូនីតា ជាអ្នកតំណាងឲ្យផលិតផលសាមសុងដែលនឹងចាប់ផ្តើមពីខែមករា ឆ្នាំ២០១៨ នេះតទៅ។

 លោក Seungho Choi  អគ្គនាយកសាខាក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិកប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា៖ «កញ្ញា ឱក សុគន្ធកញ្ញា ជាអ្នកតំណាងទូរស័ព្ទដៃសាមសុងអស់រយៈពេលជាច្រើន ឆ្នាំមកហើយ ហើយក្នុងឆ្នាំថ្មីនេះកញ្ញានៅតែរក្សាតំណែងរបស់ខ្លួន ព្រោះតារាចម្រៀង​ដ៏​ពេញនិយម នៅ​ផលិតកម្ម​រស្មី​ហង្ស​មាសមួយនេះ បានចូលរួមកម្មវិធី និងយុទ្ធនាការជាច្រើនរបស់ក្រុមហ៊ុនសាមសុង ព្រមទាំងបានបង្កើតស្នាដៃជាច្រើនជូនដល់សាមសុងទៀតផង។»

image

 «ចំណែកឯ កញ្ញា មាន សូនីតា ត្រូវបានគេស្គាល់ថាតារាសម្តែងស្រីដ៏ល្បីល្បាញម្នាក់ ដែលទទួលបាននូវភាពជោគជ័យយ៉ាងខ្លាំងនៅក្នុងវិស័យសិល្បៈក្នុងប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ គេសង្កេតឃើញថាកញ្ញាក៏មានភាពជោគជ័យយ៉ាងត្រចះត្រចង់ នៅក្នុងមុខជំនួញរបស់ខ្លួនផងដែរ ដែលប្រិយមិត្តជាច្រើនបានជ្រាបច្បាស់មកហើយ ថាកញ្ញា មាន សូនីតា ជា «រាជនីក្រមា»។»

 តារាស្រីទាំងពីរដួងនេះបានបង្ហាញចំណាប់អារម្មណ៍យ៉ាងរំភើប និងសប្បាយរីករាយដែលក្រុមហ៊ុនសាមសុងបានជ្រើសរើសជាឯកអគ្គរាជទូតប្រចាំផលិតផលសាមសុងក្នុងឆ្នាំ ២០១៨។

កញ្ញា ឱក សុគន្ធកញ្ញា និយាយថា៖ «ខ្ញុំពិតជារំភើប និងស្ទើរតែមិនជឿដែលក្រុមហ៊ុនសាមសុងជឿជាក់លើសមត្ថភាពរបស់នាងខ្ញុំពីមួយឆ្នាំទៅមួយឆ្នាំ ហើយបានផ្តល់ភាពកក់ក្តៅដល់រូបនាងខ្ញុំដូចជាក្រុមគ្រួសារមួយអ៊ីចឹង។ ខ្ញុំសូមអរគុណសាមសុងដែលតែងតែផ្តល់ឱកាសជាច្រើនដល់រូបនាងខ្ញុំដើម្បីចូលរួមក្នុងសង្គមកម្ពុជា»។

កញ្ញា មាន សូនីតា និយាយថា៖ «នេះជាលើកដំបូង ហើយក៏ជាដំណឹងដ៏ពិសេសមួយ ដែលក្រុមហ៊ុនសាមសុងបានជ្រើសរើសរូបនាងខ្ញុំជាតំណាងឲ្យផលិតផលសាមសុងជាមួយកញ្ញា ឱក សុគន្ធកញ្ញា។ ខ្ញុំនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីចូលរួមជាមួយយុទ្ធនាការផ្សេងៗរបស់សាមសុង។ ខ្ញុំតែងតែគាំទ្រផលិតផលសាមសុង ព្រោះក្រុមហ៊ុនសាមសុងតែងតែនាំមកនូវផលិតផលថ្មីៗ ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ហើយខ្ញុំសង្ឃឹមថាហ្វេនរបស់ខ្ញុំទាំងអស់នឹងគាំទ្រ ព្រមទាំងតាមដានសកម្មភាពថ្មីៗរបស់ខ្ញុំផងដែរ។»