ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី Infinite Red V7+ គឺជាពណ៌ថ្មីសម្រាប់ថ្ងៃ Valentine’s Day

កាលពីប៉ុន្មានខែមុននេះ ក្រុមហ៊ុនបច្ចេកវិទ្យា vivo ប្រកាសបង្ហាញនូវស្មាតហ្វូន V7+ ពណ៌ Energetic Blue ហើយនៅថ្ងៃនេះវិញ ស្មាតហ្វូនអេក្រង់ទំហំ 6 អ៊ីញនេះមានពណ៌ថ្មីមួយទៀតហើយគឺ Infinite Red ។ ស្មាតហ្វូននេះត្រូវរចនាឡើងជាពិសេសសម្រាប់ថ្ងៃ Valentine’s Day ខាងមុខនេះ។

image

ស្មាតហ្វូន Vivo V7+ មានផ្ទាំងខាងក្រោយពណ៌ក្រហមជាមួយនឹងរូបឡូហ្គូដ៏ស្រស់ស្អាត។ វាក៏មាន UI Theme ជាមួយនឹង Wallpaper ពណ៌ក្រហមផងដែរ។ សម្រាប់លក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះមិនមានការផ្លាស់ប្តូរនោះទេគឺការប្រើប្រាស់អេក្រង់ 18:9 Display ជាមួយនឹងកម្រិត HD+ បន្ទះឈីប Snapdragon 450 Chipset និងរ៉េមផ្ទុកទិន្នន័យ 4GB ផងដែរ។ ស្មាតហ្វូន Infinite Red vivo V7+ នេះដាក់លក់នៅក្នុងតម្លៃ $357 នៅលើ Amazon ក្នុងប្រទេសឥណ្ឌា៕