ព័ត៌មាន

Grab បើកដំណើរការសេវាកម្ម GrabBike នៅរាជធានីភ្នំពេញ និងចាប់ផ្តើមសាកល្បងសេវាកម្មថ្មីមួយទៀតនៅខេត្តសៀមរាប

–          GrabBike ដែលជាសេវាកម្មផ្តល់ជូនម៉ូតូឌុបតាមតម្រូវការនៅលើកម្មវិធី Grab ឥឡូវនេះមានវត្តមាននៅក្នុងទីក្រុងភ្នំពេញហើយ

–          ក្រុមហ៊ុនក៏កំពុងធ្វើការសាកល្បងសេវាកម្មក្នុង ផងដែរ គឺ GrabTukTuk នៅភ្នំពេញ និង GrabRemorque ក្នុងខេត្តសៀមរាប

រាជធានីភ្នំពេញ, ថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០១៨ – Grab ដែលជាកម្មវិធីទូរស័ព្ទផ្ដល់ជូនសេវាកម្មដឹកជញ្ជូនតាមតម្រូវការ​ និងមធ្យោបាយទូទាត់ប្រាក់តាមទូរស័ព្ទចល័តឈានមុខគេនៅអាស៊ីអាគ្នេយ៍ បានបើកដំណើរការជាផ្លូវការនូវសេវាកម្មម៉ូតូឌុប GrabBike នៅរាជធានីភ្នំពេញ។ បន្ទាប់ពីការសាកល្បងអស់រយៈពេលជាង ២ខែ នៅតាមតំបន់សេដ្ឋកិច្ចសំខាន់ៗនៅរាជធានីភ្នំពេញ សេវាកម្ម GrabBike នឹងធ្វើការផ្តល់ជូននូវសេវាកម្មនេះនៅក្នុងទីក្រុងភ្នំពេញទាំងមូលចាប់ពីខែមេសា ឆ្នាំ ២០១៨តទៅ។

 image

ការបើកដំណើរការជាផ្លូវការនៃសេវាកម្ម GrabBike គឺស្របទៅតាមយុទ្ធសាស្រ្ត​របស់ក្រុមហ៊ុនដែលមានគោលបំណងគាំទ្រដល់ការនិយមចូលចិត្តរបស់ប្រជាជនក្នុងស្រុក នៅក្នុងការជ្រើសរើសមធ្យោបាយធ្វើដំណើរដែលមានសុវត្ថិភាព មានតំលៃសមរម្យ និងអាចធ្វើការប្រើប្រាស់បានយ៉ាងងាយស្រួលគ្រប់ពេលវេលាគ្រប់ទីកន្លែងតាមរយៈកម្មវិធី Grab ។

 លោក Wee Tang Yee ជាប្រធានក្រុមហ៊ុន Grab ប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា “ម៉ូតូឌុបគឺជាមធ្យោបាយធ្វើដំណើរដែលមានលក្ខណៈជាប្រពៃណី និងពេញនិយមបំផុតក្នុងការធ្វើដំណើរនៅក្នុងទីក្រុងភ្នំពេញអស់ជាច្រើនទសវត្សរ៍មកហើយ។ ការណែនាំសេវាកម្ម GrabBike របស់យើង គឺជាការធានាឱ្យបាននូវការធ្វើដំណើរប្រកបដោយសុវត្ថិភាព និងផ្ដល់ភាពងាយស្រួលដល់អ្នកបើកបរព្រមទាំងអ្នកដំណើរផងដែរ។ យើងនឹងអនុវត្តដំណើរការរបស់យើងយ៉ាងម៉ត់ចត់ ប្រកបដោយសុវត្ថិភាព និងធ្វើការសិក្សាស្វែងយល់នៅក្នុងតំបន់ដើម្បីលើកកម្ពស់សេវាកម្មម៉ូតូឌុបនៅកម្ពុជា»។

 image

អតិថិជនរបស់ Grab អាចធ្វើការជ្រើសរើសប្រើប្រាស់សេវាកម្ម GrabBike សម្រាប់ការធ្វើដំណើរកាន់តែលឿន និងទៅដល់គោលដៅកាន់តែឆាប់រហ័ស។ GrabBike ក៏មានវត្តមាននៅក្នុងប្រទេសឥណ្ឌូនេស៊ី ថៃ និងវៀតណាមផងដែរ។

Grab ក៏បានដាក់បញ្ចូលថ្លៃធ្វើដំណើរថេរទៅក្នុងសេវាកម្ម GrabBike នេះផងដែរ ដើម្បីធ្វើឱ្យការធ្វើដំណើរតាមម៉ូតូប្រកបដោយភាពងាយស្រួល និងមិនពិបាកនៅក្នុងការតថ្លៃ។ ជាមួយនឹងតម្លៃធ្វើដំណើរចាប់ផ្តើមត្រឹមតែ ១៥០០៛ និងតម្លៃត្រឹមតែ ១០០០៛​ ប៉ុណ្ណោះ​ក្នុងមួយគីឡូម៉ែត្របន្ទាប់ សេវាកម្ម GrabBike គឺជាជម្រើសនៃការធ្វើដំណើរតាមតម្រូវការមួយទៀតដែលមានតម្លៃសមរម្យសម្រាប់ប្រជាជនកម្ពុជា។

 Grab តែងតែយកចិត្តទុកដាក់លើបញ្ហាសុវត្ថិភាពជាចម្បង។ អ្នកបើកបរម៉ូតូរបស់ GrabBike មិនត្រឹមតែតម្រូវឱ្យចូលរៀនវគ្គបណ្តុះបណ្តាលអ្នកបើកបរប៉ុណ្ណោះទេ តែពួកគាត់តម្រូវឱ្យផ្តល់ជូនអ្នកដំណើរនូវមួកសុវត្ថិភាព និងត្រូវតែធានាឱ្យបានថាអ្នកដំណើរនឹងពាក់មួកសុវត្ថិភាពនោះ។ ជាមួយនឹង GrabBike អ្នកជិះម៉ូតូឌុបអាចធ្វើដំណើរបានដោយរីករាយ និងគ្មានការព្រួយបារម្ភដោយសារតែរាល់ការធ្វើដំណើរជាមួយ Grab ទាំងអស់គឺសុទ្ធតែទទួលបានការធានារ៉ាប់រង​គ្រោះថ្នាក់សម្រាប់អ្នកដំណើរផ្ទាល់ និងអ្នកបើកបរម៉ូតូឌុបផងដែរ។

 អ្នកបើកបរម៉ូតូ GrabBike អាចធ្វើការចុះឈ្មោះដោយផ្ទាល់នៅការិយាល័យ Grab បានដោយតម្រូវឱ្យពួកគេមានអាយុចាប់ពី ១៨ឆ្នាំ ឡើងទៅ ដោយភ្ជាប់មកជាមួយអត្តសញ្ញាណបណ្ណ បណ្ណសម្គាល់យានយន្ត និងបណ្ណបើកបរ។ ប្រភេទម៉ូតូគ្រប់ប្រភេទ គឺត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ដរាបណារាល់ប្រតិបត្តិការរបស់ម៉ូតូទាំងនោះ ស្ថិតក្នុងលក្ខខណ្ឌសុវត្ថិភាពត្រឹមត្រូវ និងអាចដឹកអ្នកដំណើរប្រកបដោយភាពងាយស្រួល។

 Grab ក៏បានសាកល្បងសេវាកម្មថ្មី២ទៀតនៅក្នុងតំបន់គឺ GrabTukTuk នៅភ្នំពេញ និង GrabRemorque នៅខេត្តសៀមរាប។ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ Grab នឹងជួយឧបត្ថម្ភដល់ព្រឹត្តិការណ៍អង្គរសង្ក្រាន្តដែលជាពិធីបុណ្យដ៏ធំមួយដែលនឹងប្រារព្ធឡើងចំនួន ៤ថ្ងៃ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំខ្មែរនៅឧទ្យានបុរាណអង្គរ។ អ្នកដែលមានចំណាប់អារម្មណ៍ អាចអញ្ជើញចូលទៅមើលស្តង់របស់ Grab នៅមហោស្រពបាន ដើម្បីសាកល្បងសេវាកម្មថ្មីនេះ និងសិក្សាបន្ថែមអំពីសេវាកម្មថ្មីៗរបស់ Grab ។

 សម្រាប់ពត៌មានបន្ថែមអំពី Grab សូមចូលទៅកាន់: https://www.grab.com/kh/

 

 


 [NV1]@Chakrya, please help delete beta-testing in Myanmar out. I know it is written here but don’t know which word to delete…lol