ព័ត៌មាន

ប្រអប់របស់ស្មាតហ្វូន Xiaomi Mi 8 ត្រូវបែកធ្លាយជាមួយនឹងប្រព័ន្ធកាមេរ៉ាភ្លោះ Dual-GPS Module និងមិនមានរន្ធ 3.5mm Jack ទេ

នៅថ្ងៃទី 31 ខែឧសភាខាងមុខនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi នឹងរៀបចំនូវព្រឹត្តិការណ៍មួយសម្រាប់ការប្រកាសបង្ហាញនូវស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនដែលវាប្រហែលជាស្មាតហ្វូន Mi 8 ។ ពេលនេះ រូបភាពប្រអប់របស់ស្មាតហ្វូននេះក៏បែកធ្លាយអនឡាញផងដែរ។

image

imageimage

ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប​Qualcomm Snapdragon 845 SoC ជាមួយរ៉េមទំហំ 6GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB ។ មុខងាររបស់ស្មាតហ្វូនដែលមានបង្ហាញនៅលើប្រអប់មានដូចជា GPS, Dual-GPS Module ។ នៅលើប្រអប់នេះ គេសង្កេតឃើញមានប្រព័ន្ធកាមេរ៉ាភ្លោះនៅខាងក្រោយ និងការប្រើប្រាស់រន្ធ USB Type-C ផងដែរ។ ស្មាតហ្វូននេះមិនមានរន្ធសម្រាប់ដោត 3.5mm Audio Jack នោះទេ៕