ត្រឡប់ទៅកាន់ខែមេសាឆ្នាំនេះ នៅពេលដែលនិយាយអំពីស្មាតហ្វូនថ្នាក់ទាបរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ក្រុមហ៊ុននេះប្រហែលជាធ្វើការនៅលើស្មាតហ្វូន Android Go ។ ថ្មីៗនេះ របាយការណ៍មួយធ្វើការលើកឡើងអំពីស្មាតហ្វូនដែលមានលេខកូដ SM-J260x ។
ស្មាតហ្វូននេះមានរ៉េមទំហំ 1GB ប្រព័ន្ធប្រតិបត្តិការ Android 8.1 Ore និងបន្ទះឈីប quad-core processor ។ ស្មាតហ្វូន Samsung Android Go នេះនឹងប្រើប្រាស់នូវបន្ទះឈីប Exynos 7570 SoC នៅលើអេក្រង់ទំហំ 5-inch display ម៉េមូរីទំហំ 16GB កាមេរ៉ាខាងក្រោយទំហំ 8MP កាមេរ៉ាខាងមុខទំហំ 5MP និងថាមពលថ្ម 2,600mAh ៕