ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី Mi 6X Hatsune Miku Edition បង្ហាញខ្លួនជាផ្លូវការហើយ!

ថ្មីៗនេះ ក្រុមហ៊ុន Xiaomi និង Vocaloid ធ្វើការសហការគ្នាក្នុងការប្រកាសបង្ហាញនូវស្មាតហ្វូ​ន Hatsune Miku ។ ស្មាតហ្វូននេះមានឈ្មោះថា Mi 6X Hatsune Miku Edition  ។ ស្មាតហ្វូននេះមានរ៉េមទំហំ 6GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB ។ ស្មាតហ្វូន Hatsune Miku editionនេះមានការផលិតឡើងនៅក្នុងចំនួនត្រឹមតែ ៥០០០​ គ្រឿងប៉ុណ្ណោះ។

 image

ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប Snapdragon 660 ជាមួយនឹងអង្គគណនា  octa-core CPU ប្រព័ន្ធកាមេរ៉ាភ្លោះ 12 MP + 20 MP និងអេក្រង់ទំហំ 5.99” Full HD+ display ។ សម្រាប់តម្លៃរបស់ស្មាតហ្វូននេះគឺ  $320/€275 ។ ស្មាតហ្វូននេះនឹងចាប់ផ្តើមលក់ចាប់ពីថ្ងៃទី 10 ខែកក្កដានេះ៕

image