ព័ត៌មាន

អ្នកនឹងអស់ក្តីបារម្ភពីគុណភាពរបស់OPPO Find X

OPPO Find X ត្រូវបានដាក់សម្ពោធជាផ្លូវការអស់រយៈពេលជាងមួយខែកន្លងមកនេះ បានទទួលការយកចិត្តទុកដាក់ខ្លាំងជាងទូរស័ព្ទចល័តមុនៗ ហើយទម្រង់អេក្រង់ថ្មីដ៏ទូលាយពេញគែមដែលមានមូលដ្ឋានលើរចនាបទកាមេរ៉ាបង្កប់ ដែលមានលក្ខណៈងើបឡើងនិងលឹបចុះបាន ធ្វើឱ្យវាក្លាយជាប្រធានបទដ៏ក្តៅបំផុតសម្រាប់អ្នកដែលចូលចិត្តប្រើទូរស័ព្ទស្មាតហ្វូនទាំងឡាយ។ ទោះបីជាយើងមានការយល់ដឹងជាទូទៅអំពីស្មាតហ្វូននេះរួចហើយក៏ដោយ ក៏នៅតែមានពត៌មានលំអិតជាច្រើនទៀតដែលអ្នកប្រើប្រាស់អាចខ្វល់ខ្វាយ តើទូរស័ព្ទនេះមានគុណសម្បត្តិអ្វីខ្លះ? តើវាបានបំពេញលក្ខខណ្ឌស្ដង់ដារនៃការផលិតដែរឬទេ? តើអាយុកាលនៃការងើបឡើងនិងលឹបចុះរបស់កាមេរ៉ាត្រូវបានធានាដែរឬទេ?

image

 image

គុណសម្បត្តិរបស់OPPO Find X

ស្មាតហ្វូនកំពូលរបស់OPPOមួយនេះមានចំនុចពិសេសៗច្រើនដែលអ្នកប្រើប្រាស់ទាំងអស់គួរតែបានដឹង រួមមានដូចជា៖ អេក្រង់លាតពេញបែបPanoramic ដែលវាធ្វើឲ្យOPPO Find xមួយនេះមានភាពឡូយជាងទូរស័ព្ទផ្សេងទៀត ព្រោះមើលទៅវាស្ទើរតែគ្មានសល់គែមទេ ហើយវិមាត្រនៃផ្ទៃអេក្រង់ទាំងមូលមានទំហំរហូតដល់៩៣.៨%ដែលវាធំជាងគេនាពេលបច្ចុប្បន្ន។ មួយវិញទៀត កាមេរ៉ា3Dបង្កប់ខ្លួនក៏ជាភាពទាក់ទាញមួយរបស់ OPPO Find x ដែរ វាមានលក្ខណៈទំនើបដែរទាំងកាមេរ៉ាមុខនិងកាមេរ៉ាក្រោយត្រូវបានលាក់បង្កប់ក្នុងតួនៃទូរស័ព្ទ វាងើបឡើងនៅពេលដែលយើងប្រើប្រាស់នូវមុខងារកាមេរ៉ានិងស្កេនមុខប៉ុណ្ណោះ។ លើសពីនេះទៀត វាមានកំលាំងម៉ាស៊ីនខ្លាំងកប់ ដែលប្រើប្រាស់នូវឈីបSnapdragon 845ជំនាន់ចុងក្រោយ ហើយបំពាក់មកនូវRAMទំហំ 6GB និងROMទំហំ256GB ហើយវាក៏បានបំពាក់មកនូវមុខងារថ្មីៗជាច្រើនផងដែរ។

  image

ការធ្វើតេស្តពិសោធន៍អំពីគុណភាព

OPPO Find Xត្រួវតែឆ្លងកាត់បន្ទប់ពិសោធន៍QE ក្នុងការធ្វើតេស្តយ៉ាងហ្មត់ចត់ដូចជា ការធ្វើតេស្តទៅលើការធ្លាក់ ការបើកកាមេរ៉ាឡើងចុះ ការតេស្តលើប៊ូតុងចុច និងការការពារទឹកនិងធូលីជាដើម-ល- ដែលជាការពិសោធន៍ទូទៅលើគុណភាពផលិតផល ហើយទោះក្នុងដំណាក់កាលនៃការផលិតចំនួនច្រើន ក៏នៅតែមានការដកនូវគំរូសម្រាប់ធ្វើការពិសោធន៍ផងដែរ ដើម្បីឲ្យកាន់តែធានាបាននូវគុណភាព។

 image

image

ចំពោះការធ្វើតេស្តក្នុងបន្ទប់ពិសោធន៍យ៉ាងណានោះ សូមទស្សនាការបង្ហាញដូចខាងក្រោម៖

ការធ្វើតេស្តទៅលើការធ្លាក់

  image

image

 ការបើកកាមេរ៉ាឡើងចុះ

 image

ការតេស្តលើប៊ូតុងចុច

 image

ការតេស្តលើការការពារធូលី

 image

រីឯការពិសោធន៍ចំពោះការឡើងចុះនៃកាមេរ៉ាវិញ​ OPPO Find Xត្រូវបានធ្វើតេស្តពិសោធន៍ដល់ទៅជាង៣០ម៉ឺនដង ដែលនេះអាចធានាបាននូវការប្រើប្រាស់រហូតដល់រយៈពេល៥ឆ្នាំ ដូចនេះ វាលែងជាការបារម្មណ៍ទៀតហើយ។

  

សូមរម្លឹកផងដែរថា OPPO Find X ត្រូវបានប្រកាសសម្ពោធជាផ្លូវការនៅកម្ពុជានាថ្ងៃទី២០ខែកក្កដាឆ្នាំ២០១៨ ហើយនឹងមានលក់នៅទីផ្សារស្រុកខ្មែក្នុងតម្លៃ៨៩៩ដុល្លារនាថ្ងៃទី៥ខែសីហានេះហើយ៕