ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ត្រៀមបញ្ចេញស្មាតហ្វូនលេងហ្គេមរបស់ខ្លួនចូលទៅក្នុងទីផ្សារ

វាហាក់ដូចជាទីផ្សារស្មាតហ្វូននៅក្នុងខណៈពេលនេះគឺមានការកើនឡើងយ៉ាងខ្លាំង ហើយក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនក៏បញ្ចេញនូវស្មាតហ្វូនលេងហ្គេមរបស់ខ្លួនផងដែរ។ ស្មាតហ្វូនលេងហ្គេមដំបូងបំផុតគឺ  Razer Phone ហើយន្ទាប់មកគឺ Black Shark របស់ក្រុមហ៊ុន Xiaomi ហើយចុងក្រោយគឺ ROG Phone របស់ក្រុមហ៊ុន Asus នោះ។

 image

image

ពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ក៏ត្រៀមខ្លួនក្នុងការប្រកាសបង្ហាញស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនផងដែរគឺដើម្បីប្រកួតប្រជែងនៅលើទីផ្សារ។ ស្មាតហ្វូននេះប្រហែលជាប្រើប្រាស់នូវបន្ទះឈីប Snapdragon 845 chipset ផងដែរ។ កាលពីពេលមុននេះ វាមានការទម្លាយថា ស្មាតហ្វូនដែលមានអេក្រង់បត់បានរបស់ក្រុមហ៊ុន Samsung មិនមែនមានឈ្មោះថា Galaxy X នោះទេ ដូចនេះឈ្មោះថា Galaxy X នេះប្រហែលជាសម្រាប់ស្មាតហ្វូនដែលអាចលេងហ្គេមបានហើយ៕