ព័ត៌មាន

ក្រុមហ៊ុន Samsung ជួលបុគ្គលិករបស់ក្រុមហ៊ុន Nvidia អោយធ្វើការអភិវឌ្ឍទៅលើ GPU របស់ខ្លួន

កាលពីពេលមុននេះ យើងរាយការណ៍ថា ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ជួលមនុស្សជាច្រើនក្នុងការអភិវឌ្ឍទៅលើបន្ទះឈីប GPU ររបស់ខ្លួនហើយអ្នកដែលត្រូវក្រុមហ៊ុន Samsung ជួលនោះគឺជាលោក Chien-Ping Lu, PhD ដែលជាបុគ្គលិកធ្វើការនៅក្នុងក្រុមហ៊ុន Nvidia’s nForce chipsets នោះ។

 image

image

ពេលនេះ បុគ្គលិកនេះមកធ្វើការជាមួយនឹងក្រុមហ៊ុន Samsung​ ដោយសិក្សាទៅលើគម្រោង​ SGPU project – Samsung’s GPU ។ ការងារនេះធ្វើនៅ Austin និង San Jose ។ ការស្រាវជ្រាវបង្ហាញថា រោងចក្រ Suwon របស់ក្រុមហ៊ុន Samsung ធ្វើការនៅលើការរចនានៃ VLIW ដែលអាចដំណើរការទិន្នន័យបានកាន់តែលឿន ហើយវាពិតជាអស្ចារ្យផងដែរសម្រាប់បច្ចេកវិទ្យា AI នោះ។ បន្ទះឈីបថ្មីនេះក៏ប្រើប្រាស់នូវ machine learning និង Bixby ផងដែរ៕