ព័ត៌មាន

ហ្គេម Fortnite សម្រាប់ Android ពេលនេះអាចប្រើប្រាស់បាននៅលើស្មាតហ្វូន Samsung ជាច្រើនស៊េរីក្រៅពី Galaxy note 9

បន្ទាប់ពីការប្រកាសបង្ហាញនូវព្រឹត្តិការណ៍  Galaxy Note9 Unpacked រួចមក នាយកប្រតិបត្តរបស់ក្រុមហ៊ុន Epic Games ក៏ប្រកាសអំពីភាពជាដៃគូជាមួយនឹងក្រុមហ៊ុន Samsung ផងដែរ។​ នេះមិនមែនសម្រាប់តែស្មាតហ្វូន Galaxy note 9 នោះទេ ប៉ុន្តែហ្គេមនេះអាចលេងបានចាប់ពីម៉ូដែល Galaxy S7 ទៅ។ អ្នកប្រើប្រាស់អាចតម្លើងហ្គេមនេះចេញពី Galaxy Apps ពេលនេះបាន។

image

វាមានលក្ខណៈពិសេសផងដែរសម្រាប់ស្មាតហ្វូន Note9 និងថេប្លេត Galaxy Tab S4 10.5 ដែលទទួលបាននូវ Skin ផ្តាច់មុខពីហ្គេមនេះនោះ។ ប្រសិនបើអ្នកធ្វើការកម្មង់ទិញស្មាតហ្វូន  Galaxy Note9 នោះ អ្នកនឹងទទួលបាននូវ 15,000 V-Bucks ផងដែរ។

image

ពេលនេះ ហ្គេមនេះអាចលេងបាននៅលើស្មាតហ្វូនជាច្រើនទៀតរបស់ក្រុមហ៊ុន Samsung ដូចជា  Samsung Galaxy: S7 / S7 Edge, S8 / S8+, S9 / S9+, Note 8, Note 9, Tab S3, Tab S4 ជាដើម។ អ្នកក៏អាចទាញយកហ្គេមនេះចេញពី fortnite.com/Android ផងដែរ។