ព័ត៌មាន

ស្មាតហ្វូន vivo V9 Pro នឹងបង្ហាញខ្លួននៅថ្ងៃទី ២៦ ខែកញ្ញានេះ

ត្រឡប់ទៅកាន់ខែមិថុនានេះ ក្រុមហ៊ុន vivo ប្រកាសបង្ហាញនូវស្មាតហ្វូន V9 ជាមួយនឹងរ៉េមទំហំ 6GB សម្រាប់ទីផ្សារនៅក្នុងប្រទេសឥណ្ឌូនេស៊ី។ ស្មាតហ្វូននេះមានការ Upgrade ទៅលើរ៉េម និងការប្រើប្រាស់បន្ទះឈីប Snapdragon 660 chipset ។

image

ស្មាតហ្វូននេះនឹងដាក់លក់ផ្តាច់មុខនៅលើ Amazon ។ ស្មាតហ្វូន vivo V9 6GB មានទំហំដូចគ្នា ហើយវាមានកាមេរ៉ាភ្លោះទំហំ 13 MP f/2.2 main snapper និង 2 MP secondary ខណៈពេលដែលកាមេរ៉ា Selfie មានទំហំ 12 MP ។ សម្រាប់តម្លៃរបស់ស្មាតហ្វូន vivo V9 និង vivo V9 6GB មានតម្លៃ IDR700,000 ឬ $50/€40 ។​

ស្មាតហ្វូននេះមានពណ៌មាស ពណ៌ខៀវ ពណ៌ក្រហម និងពណ៌ខ្មៅក្នុងការប្រើប្រាស់តាមតម្រូវការសម្រាប់ប្រទេសឥណ្ឌា៕