ព័ត៌មាន

បន្ទះឈីប Exynos chips និងកាមេរ៉ា ISOCELL cameras របស់ក្រុមហ៊ុន Samsung នឹងប្រើប្រាស់នៅក្នុងរថយន្ត

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ធ្វើការប្រកាសបង្ហាញនូវបន្ទះឈីបដំបូងបំផុតរបស់ខ្លួននៅក្នុងឆ្នាំ ២០១០ ហើយវាគឺជាប្រភេទ Exynos SoCs ដែលត្រូវបានប្រើប្រាស់នៅលើស្មាតហ្វូនជាច្រើនស៊េរីម៉ូដែល។ សម្រាប់សេនស័រកាមេរ៉ា ISOCELL CMOS camera sensors ដែលប្រើប្រាស់នៅលើស្មាតហ្វូនត្រកូល Galaxy ត្រូវចាត់ទុកថាជាកាមេរ៉ាល្អបំផុត។ នៅថ្ងៃនេះ ក្រុមហ៊ុនបច្ចេកវិទ្យារបស់កូរ៉េនេះបញ្ជាក់ថា បន្ទះឈីប Exynos និងសេនស័រ ISOCELL គឺប្រើប្រាស់នៅក្នុងឧស្សាហកម្មរថយន្តហើយ។

 image

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ខិតខំយ៉ាងខ្លាំងនៅក្នុងការជម្រុញនូវបច្ចេកវិទ្យារបស់ខ្លួនសម្រាប់ប្រើប្រាស់នៅលើរថយន្តជាច្រើននោះ។ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ធ្វើការបញ្ជាក់ថា Exynos Auto SoCs ត្រូវធ្វើការតេស្តនៅលើរថយន្តជាមួយនឹងលទ្ធផលដែលជឿជាក់បំផុត។ Exynos Auto V នឹងប្រើប្រាស់សម្រាប់រថយន្ត vehicle infotainment system ខណៈពេលដែលដែល Auto A ប្រើប្រាស់នៅលើរថយន្ត advanced driver-assistance systems និង Auto T-series ប្រើប្រាស់នៅលើ Telematics ។

image

សម្រាប់សេនស័រ ISOCELL Auto sensors គឺជាភ្នែករបស់រថយន្ត។ សម្រាប់ ISOCELL Auto sensors អាចធ្វើការចាប់រូបភាពនៅទីងងឹតបានច្បាស់ និងស្ថានភាពផ្លូវដែលពិបាក។ សម្រាប់ Exynos Auto និង ISOCELL Auto នឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ International Suppliers Fair (IZB) នៅក្នុងទីក្រុង Wolfsburg នៅថ្ងៃនេះផងដែរ៕