ព័ត៌មាន

សម្បកទូរស័ព្ទ Nokia 8.1 និង Nokia 9 PureView បង្ហាញខ្លួនជាផ្លូវការហើយ

Nokia 8.1 និង Nokia 9 PureView គឺជាស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុន HMD Global ដែលត្រូវគេដឹងថានឹងបង្ហាញខ្លួននៅក្នុងពេលឆាប់ៗនេះ។ មុនពេលដែលស្មាតហ្វូននេះបង្ហាញខ្លួននោះ សម្បកទូរស័ព្ទរបស់ស្មាតហ្វូននេះក៏បែកធ្លាយនៅលើអនឡាញផងដែរ។

image

សម្បកទូរស័ព្ទ Nokia 8.1 គឺជា “Phoenix” ហើយកូដឈ្មោះនេះគឺដាក់លក់ជាស្មាតហ្វូន Nokia X7 នៅក្នុងប្រទេសចិន។ សម្បកទូរស័ព្ទ Nokia 8.1 គឺជា Clear Case ដែលមានលេខម៉ូដែល CC-181 និង Entertainment Flip Cover ដែលមានលេខម៉ូដែល CP-281 ។

image

សម្រាប់សម្បករបស់ Nokia 9 PureView គឺមានលេខកូដ CC-190 ហើយលក់នៅក្នុងតម្លៃ €11.15 ។ ក្រុមហ៊ុន HMD Global ក៏ត្រៀមនូវព្រឹត្តិការណ៍មួយនៅថ្ងៃទី ៥ ខែធ្នូនេះនៅក្នុងទីក្រុង Dubai ផងដែរ។ តើនោះគឺជាស្មាតហ្វូនម៉ូដែលអ្វីទៅ?