ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Nokia បញ្ចេញនូវ Android 9.0 pie សម្រាប់ស្មាតហ្វូន Nokia X7 (Nokia 7.1 Plus)

ក្រុមហ៊ុន HMD Global ចាប់ផ្តើមទទួលបាននូវកេរ្តិ៍ឈ្មោះល្បីល្បាញឡើងវិញជាមួយនឹងការបញ្ចេញនូវស្មាតហ្វូនជាច្រើនម៉ូដែល និងការនាំយកនូវកម្មវិធី Software ជាទៀងទាត់សម្រាប់អ្នកគាំទ្ររបស់ខ្លួនថែមទៀត។ ស្មាតហ្វូនស៊េរីថ្មី Nokia X7 ដែលទើបតែបង្ហាញខ្លួនកាលពីខែមុននេះនៅក្នុងប្រទេសចិនពេលនេះអាចអាប់ដេតទៅកាន់ Android Pie បានហើយ។

 image

ព័ត៌មាននេះត្រូវបានទម្លាយនៅលើគណនី Weibo របស់ក្រុមហ៊ុននេះ។ គួរបញ្ជាក់ផងដែរថា ស្មាតហ្វូននេះដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android 8.1 Oreo នៅពេលដែលវាប្រកាសបង្ហាញខ្លួនជាផ្លូវការនោះ។

Nokia X7 គឺជាឈ្មោះដែលប្រើប្រាស់នៅក្នុងប្រទេសចិន ខណៈពេលទីផ្សារនៅលើពិភពលោកគឺប្រើប្រាស់ឈ្មោះថា Nokia 7.1 Plus ។ ស្មាតហ្វូននេះស្ថិតនៅក្នុងគម្រោង Google’s Android One program ហើយវានឹងអាប់ដេតទៅកាន់ Android 9.0 Pie បានផងដែរ។