ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី​ Nokia 8.1 អាចនឹងបង្ហាញខ្លួននៅថ្ងៃទី ១០ ខែធ្នូខាងមុខនេះ

កាលពីពេលមុននេះ ក្រុមហ៊ុន HMD Global បញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យានេះនឹងរៀបចំនូវព្រឹត្តិការណ៍មួយនៅថ្ងៃទី ៦ ខែធ្នូខាងមុខនេះនៅក្នុងប្រទេសឥណ្ឌា។ នៅក្នុងខណៈពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យានេះត្រូវគេដឹងថានឹងបញ្ចេញនូវស្មាតហ្វូន Nokia 8.1 ផងដែរ។ នៅថ្ងៃនេះ ក្រុមហ៊ុនបច្ចេកវិទ្យារបស់ហ្វាំងឡង់នេះនិយាយថា ខ្លួននឹងរៀបចំនូវព្រឹត្តិការណ៍នេះសារជាថ្មីនៅថ្ងៃទី​១០ ខែធ្នូនេះនៅវេលាម៉ោង 5:30 PM ។

 image

នៅក្នុងការអញ្ជើញនេះមិនមានភ្ជាប់ជាមួយនឹងឈ្មោះរបស់ស្មាតហ្វូនណានោះទេដែលនឹងបង្ហាញខ្លួននៅថ្ងៃទី ១០ ខែធ្នូនោះ ប៉ុន្តែវាមានពាក្យចចាមអារ៉ាមជាច្រើនដែលបញ្ជាក់ស្មាតហ្វូនដែលនឹងបង្ហាញខ្លួននេះគឺ Nokia 8.1 ។ នៅថ្ងៃនេះ ក្រុមហ៊ុនបច្ចេកវិទ្យានេះក៏ប្រកាសបង្ហាញស្មាតហ្វូន Nokia 7.1 នៅក្នុងប្រទេសឥណ្ឌាជាមួយនឹងតម្លៃ Rs. 19,999 ផងដែរ។ ស្មាតហ្វូននេះបង្ហាញខ្លួននៅខែតុលានៅក្នុងទីក្រុងឡុងដ៏។

image

ពាក្យចចាមអារ៉ាមជាច្រើនបញ្ជាក់ថា ស្មាតហ្វូន Nokia 8.1 នឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងប្រទេសឥណ្ឌានៅថ្ងៃទី ១០ ខែធ្នូនេះដែលអាចជាស្មាតហ្វូន Nokia X7 ហើយថ្មីៗនេះវាក៏បង្ហាញខ្លួននៅក្នុងប្រទេសចិនផងដែរ។ ស្មាតហ្វូន Nokia 8.1 អាចនឹងមានតម្លៃ Rs. 23,999 (~$345) ។ Nokia 8.1 ត្រូវគេដឹងថានឹងមានអេក្រង់ទំហំ 6.18-inch IPS LCD notched screen ជាមួយនឹងកម្រិតភាពច្បាស់ Full HD+ 1080 x 2280 pixels និងបន្ទះឈីប Snapdragon 710 chipset ថែមទៀត។

ស្មាតហ្វូននេះមានកាមេរ៉ាទំហំ 12-megapixel + 13-megapixel ZEISS dual optics នៅផ្នែកខាងក្រោយរបស់ស្មាតហ្វូន ហើយកាមេរ៉ាខាងមុខនេះមានទំហំ 20-megapixel ។ ស្មាតហ្វូននេះដំណើរការនូវ Android One version របស់ Android 8.1 Oreo OS និងការប្រើប្រាស់ជាមួយនឹង 18W fast charging និងថាមពលថ្ម 3,500mAh ផងដែរ។ ស្មាតហ្វូននេះមានពណ៌ Dark Blue, Night Red, Magic Night Silver និង Night Black ៕