ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Oppo​ទទួលបានជោគជ័យនៅក្នុងការតេស្ត WeChat video calling ដោយប្រើប្រាស់ស្មាតហ្វូន 5G

នៅថ្ងៃនេះ លោក Shen Yiren អនុប្រធានរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Oppo បញ្ជាក់នៅលើប្លុករបស់ចិន Weibo ថា ក្រុមហ៊ុនបានទទួលជោគជ័យនៅក្នុងការចាប់ផ្តើមនូវការខល WeChat video call ដំបូងបំផុតនៅក្នុងពិភពលោកដោយប្រើប្រាស់ស្មាតហ្វូន 5G នោះ។

 image

នៅក្នុងការប្រកាសនៅក្នុងការអភិវឌ្ឍនេះ គាត់បញ្ជាក់នៅលើការបង្ហោះនៅលើ Weibo ថា “Hello Oppo! Hello 5G! ការចែករំលែកដ៏អស្ចារ្យ! នៅវេលាម៉ោង 0:57 នៅថ្ងៃទី ៣០ ខែវិច្ឆិកានេះ យើងទទួលបានជោគជ័យនៅក្នុងការខល WeChat video call តាមរយៈស្មាតហ្វូន 5G ដំបូងបំផុត។” ការប្រកាសនៅក្នុងក្រុមហ៊ុននេះបញ្ជាក់ថា ការខលវីដេអូនេះគឺប្រើប្រាស់នូវស្មាតហ្វូន 5G ។

image

ក្រុមហ៊ុនបច្ចេកវិទ្យា Oppo គឺជាក្រុមហ៊ុនដែលឈានមុខគេនៅក្នុងការប្រើប្រាស់នូវ  5G standards នៅលើផលិតផលជាច្រើន។ ក្រុមហ៊ុនចាប់ផ្តើមក្រុមការងារ 5G Communication Standard  របស់ខ្លួននៅក្នុងឆ្នាំ ២០១៥ នេះ។ នៅដើមខែឧសភានេះ ក្រុមហ៊ុននេះប្រកាសថា ខ្លួនទទួលបានជោគជ័យនៅក្នុងការបង្ហាញនូវ 5G video call ដោយប្រើប្រាស់នូវបច្ចេកវិទ្យា 3D structured optical technology ។ វាមានល្បឿន downlink 1.4Gbps និង  uplink 160Mbps ។ ក្រុមហ៊ុននេះប្រកាសថា ស្មាតហ្វូនដែលអាចបត់បានដំបូងបំផុតរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍ Mobile World Congress នៅក្នុងទីក្រុងបាសេឡូណានៅអេស្ប៉ាញនៅក្នុងខែកុម្ភៈឆ្នាំក្រោយនេះ៕