ព័ត៌មាន

ជំនួយការឆ្លាតវៃ OPPO Breeno voice assistant បង្ហាញខ្លួនជាផ្លូវការហើយ

នៅក្នុងព្រឹត្តិការណ៍ OPPO Developer Conference ថ្មីៗនេះ លោក Wu Hengang ប្រធានផ្នែក Software Engineering ប្រកាសបង្ហាញនូវប្រព័ន្ធជំនួយការឆ្លាតវៃ OPPO Breeno voice assistant ជាផ្លូវការ។ សម្រាប់ប្រព័ន្ធជំនួយការឆ្លាតវៃនេះអាចធ្វើការសម្រេចចិត្ត និងការរៀនសូត្រជាច្រើនបានថែមទៀត។ ក្រុមហ៊ុនបច្ចេកវិទ្យា Oppo សង្ឃឹមថា បច្ចេកវិទ្យានេះនឹងប្រើប្រាស់នៅលើឧបករណ៍ជាច្រើននាពេលអនាគត។

 image

Breeno មាន 7 modules គឺ advice, screen recognition, awareness, speed, voice, driving និង Space ។ វាអាចធ្វើការស្នើសុំព័ត៌មានបាននៅពេលដែលអ្នកប្រើប្រាស់ត្រូវការ។ វាក៏ប្រើប្រាស់នូវប្រព័ន្ធ Cognitive skills ដែលជាការយល់ដឹងលក្ខណៈធម្មជាតិ ចំណេះដឹងទូទៅ និងការគណនាដ៏ឆ្លាតវៃជាច្រើនទៀត។

image

Hengang មានទស្សនៈសម្រាប់ការមកដល់នៃបច្ចេកវិទ្យា 5G+ ថា វានឹងមានបច្ចេកវិទ្យា 5G, AI, Cloud Computing, AR និងបច្ចេកវិទ្យាជាច្រើនសម្រាប់ប្រើប្រាស់នៅលើ Hardware និង Services ជាច្រើនទៀត។ ស្មាតហ្វូន Oppo នឹងប្រើប្រាស់ជា Smart Hub សម្រាប់ភ្ជាប់ទៅកាន់ឧបករណ៍ជាច្រើនទៀត។ នៅក្នុងពេលអនាគត Oppo នឹងផលិតស្មាតហ្វូនជាច្រើនដែលផ្ទុកនូវបច្ចេកវិទ្យា AI ឆ្លាតវៃទាំងនេះ៕