ព័ត៌មាន

ក្រុមហ៊ុន COUNTERPOINT: HMD NOKIA ក្លាយជាក្រុមហ៊ុនចែកចាយទូរស័ព្ទ Top 10 នៅក្នុងប្រទេសចិន

តាមការបញ្ជាក់របស់ក្រុមហ៊ុន Counterpoint Research នោះ​ HMD Global ទទួលបានលទ្ធផលយ៉ាងល្អនៅក្នុងត្រីមាសទី ៤ នៅក្នុងប្រទេសចិន។ ក្រុមហ៊ុនផលិតស្មាតហ្វូន Nokia នេះស្ថិតនៅក្នុងបញ្ជីស្មាតហ្វូន Top 10 នៅក្នុងប្រទេសចិន។ ទីផ្សារនៅក្នុងប្រទេសចិនគឺជាកន្លែងមួយដែលមានការលំបាកបំផុតនៅក្នុងការប្រកួតប្រជែងជាពិសេសសម្រាប់ក្រុមហ៊ុនបរទេស។​

 image

ចំណែកទីផ្សាររបស់ក្រុមហ៊ុនបច្ចេកវិទ្យា HMD នៅក្នុងប្រទេសចិនគឺមានតិចជាង ១% ប៉ុន្តែ Counterpointed ចាត់ចំណាត់ថ្នាក់ក្រុមហ៊ុនបច្ចេកវិទ្យាមួយនេះនៅក្នុងចំណាត់ថ្នាក់ទី ៩ ដែលតាមពីក្រោយដោយក្រុមហ៊ុនបច្ចេកវិទ្យា Samsung ជាមួយនឹងចំណែកទីផ្សារ ១% និងនៅលើ ZTE ដែលឈរនៅចំណាត់ថ្នាក់ទី ១០ ។ ក្រុមហ៊ុន HMD មានចំណែកទីផ្សារកើនឡើង ៣០% នៅក្នុងត្រីមាសទី ៤ ឆ្នាំ ២០១៨ នេះដែលជាកើនឡើងខ្លាំងជាងគេបំផុតនៅក្នុងចំណោម ១០ ក្រុមហ៊ុននេះ។

image

ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ជាប់ចំណាត់ថ្នាក់លេខ ១ នៅក្នុងប្រទេសចិនជាមួយនឹងចំណែកទីផ្សារ ២៧% និងកំណើន ២១% បើធៀបទៅនឹងឆ្នាំមុននេះសម្រាប់ត្រីមាសទី ៤ ឆ្នាំ ២០១៨ ខណៈពេលដែលក្រុមហ៊ុន Apple និង Samsung គឺមានការលក់ធ្លាក់ចុះ។ ក្រុមហ៊ុន HMD ពេលនេះមានចំណែកទីផ្សារតិចជាង ១% ពិតមែន ប៉ុន្តែវាស្ថិតនៅក្នុងបញ្ជី Top 10 នៅក្នុងចំណោមក្រុមហ៊ុនចែកចាយស្មាតហ្វូនជាច្រើននៅក្នុងប្រទេសចិន៕