ព័ត៌មាន

ស្មាតហ្វូន Samsung Galaxy A10, A20, A30, A50 នឹងបង្ហាញខ្លួនឆាប់ៗនេះនៅក្នុងប្រទេសឥណ្ឌា

វាមានពាក្យចចាមអារ៉ាមជាច្រើនអំពីស្មាតហ្វូន Samsung Galaxy A10, Galaxy A20, Galaxy A30 និង Galaxy A50 ហើយនៅក្នុងព័ត៌មានចុងក្រោយបំផុតបញ្ជាក់ថា ស្មាតហ្វូន A10, A20 និង A30 នឹងបង្ហាញខ្លួនឆាប់ៗនេះនៅក្នុងប្រទេសឥណ្ឌា។ ស្មាតហ្វូន Galaxy A50 អាចនឹងបង្ហាញខ្លួននៅក្នុងឆមាសទី ១ នៅឆ្នាំនេះ។

 image

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung បញ្ចេញនូវស្មាតហ្វូន Galaxy M10 និង Galaxy M20 នៅក្នុងប្រទេសឥណ្ឌា។ នៅថ្ងៃទី ២០ ខែកុម្ភៈខាងមុខនេះ ស្មាតហ្វូន Galaxy S10, Galaxy S10+ និង Galaxy S10e នឹងបង្ហាញខ្លួនហើយ។ ស្មាតហ្វូន Galaxy Flex/Fold ដែលអាចបត់បានដំបូងបំផុតក៏អាចបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍នេះផងដែរ។

Galaxy S10 series អាចនឹងបង្ហាញខ្លួននៅលើទីផ្សារនៅក្នុងប្រទេសឥណ្ឌានៅត្រីមាសទី ២ ឆ្នាំ ២០១៩ ហើយស្មាតហ្វូន A10, A20 និង A30 នឹងបង្ហាញខ្លួននៅក្នុងត្រីមាសទី ១ ក្នុងឆ្នាំ ២០១៩ ។ ស្មាតហ្វូន Galaxy A50 អាចនឹងបង្ហាញខ្លួននៅក្នុងត្រីមាសទី ២ នៅឆ្នាំនេះ។ Galaxy A10 អាចនឹងមានតម្លៃ Rs. 8,490 (~$118) ។ សម្រាប់ស្មាតហ្វូន M10 និង M20 ប្រើប្រាស់អេក្រង់ LCDs ខណៈពេលដែលស្មាតហ្វូន Galaxy A អាចនឹងប្រើប្រាស់អេក្រង់ S-AMOLED displays ។

image

ស្មាតហ្វូន Galaxy M10 និង M20 នឹងមានថាមពលថ្មទំហំ 3,400mAh និង 5,000mAh ។ Galaxy A10 (SM-A105F), A20 (SM-A205F), A30 (SM-A305F), A40 (SM-A405F) និង A50 (SM-A505F) ទើបតែបង្ហាញខ្លួននៅលើ Geekbench ថ្មីៗនេះផងដែរ។ A10, A20, A30 និង A40 នឹងប្រើប្រាស់បន្ទះឈីប Exynos 7885 chipset និង Android 9 Pie OS ។ ស្មាតហ្វូន Galaxy A50 នឹងមានបន្ទះឈីប Exynos 9610 chipset, 6 GB RAM និងប្រព័ន្ធប្រតិបត្តិការ Android 9 Pie OS ។ ស្មាតហ្វូននេះមានម៉េមូរីទំហំ 64GB និងម៉េមូរីទំហំ 128GB ហើយវាក៏ប្រើប្រាស់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ optical in-display fingerprint scanner និងកាមេរ៉ា ៣ គ្រាប់ថែមទៀត។ វាអាចនឹងមានថាមពលថ្មទំហំ 4000mAh ៕