ព័ត៌មាន

រូបភាព Render របស់នាឡិកាឆ្លាតវៃ Samsung Galaxy Sport បង្ហាញអំពីការរចនារូបរាងរបស់វា!

ថ្មីៗនេះ វាមានការបញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យា Samsung កំពុងតែធ្វើការនៅលើស្មាតវ៉ចមួយដែលមានឈ្មោះថា “Pulse” ។ ស្មាតវ៉ចនេះត្រូវគេរំពឹងថាគឺជាជំនាន់បន្ទាប់របស់នាឡិកា  Gear Sport ហើយវាប្រហែលជាមានឈ្មោះហៅថា Galaxy Sport ។

 image

Galaxy Sport គឺប្រើប្រាស់កញ្ចក់ស្រស់ស្អាត រឹងមាំហើយវាមានប៊ូតុងចំនួន ២ ស្ថិតនៅផ្នែកខាងស្តាំរបស់ស្មាតហ្វូននេះដូចគ្នាទៅនឹង Galaxy Watch ដែរ។ តួខ្លួនរបស់ស្មាតហ្វូននេះស្រោបដោយលោហធាតុ ហើយវាក៏មានខ្សែកៅស៊ូរឹងមាំក្នុងការប្រើប្រាស់។

Galaxy Sport ថ្មីៗនេះទទួលវិញ្ញាបនបត្រពីតៃវ៉ាន់។ នាឡិកានេះមានលេខកូដ  SM-R500 ហើយវាមានឈ្មោះហៅថា Pulse ។ នាឡិកា Galaxy Sport នេះគឺភ្ជាប់ជាមួយនឹងមុខងារ Bixby Reminders រ៉េមទំហំ 4GB ប្រព័ន្ធ NFC សម្រាប់ការបង់ប្រាក់ ប្រព័ន្ធ GPS សម្រាប់ការហាត់ប្រាណ ប្រព័ន្ធ Wi-Fi, Bluetooth និង IP Water Resistance ថែមទៀត។ វាអាចនឹងបង្ហាញខ្លួននៅថ្ងៃទី ២០ ខែកុម្ភៈនេះជាមួយនឹងស្មាតហ្វូន Galaxy S10 ៕