ព័ត៌មាន

JERRYRIGEVERYTHING ធ្វើការតេស្តទៅលើ NOKIA 1! លទ្ធផលគឺនឹកស្មានមិនដល់ …

Zack ដែលមកពី JerryRigEverything គឺពិតជាល្បីល្បាញមែនទែននៅក្នុងការធ្វើតេស្តទៅទូរស័ព្ទដោយសារតែការកាត់ពត់ ដុត កោសឆ្កូតជាដើម ហើយពេលនេះគឺគាត់ធ្វើតេស្តនៅលើស្មាតហ្វូន Nokia 1 ។

  image

Nokia 1 គឺមានលក្ខណៈស្រដៀងគ្នាទៅនឹងទូរស័ព្ទ Nokia 3310 ដែលមានតួខ្លួនរឹងមាំ ហើយវានៅតែខ្លាំងក្រោយការធ្វើតេស្តចប់នោះ។ តោះទស្សនាវីដេអូទាំងអស់គ្នា៖

 

Zack គឺមានការភ្ញាក់ផ្អើលជាមួយនឹងទូរស័ព្ទ Nokia 1 នេះ ហើយវាបង្ហាញថា Nokia 1 ធ្វើការពង្រឹងទៅលើភាពធន់របស់វា។ ទូរស័ព្ទនេះមិនខូចនោះទេនៅក្នុងការធ្វើតេស្តរបស់គាត់នោះ៕