ព័ត៌មាន

ស្មាតហ្វូនត្រកូល Samsung Galaxy A series នឹងបង្ហាញខ្លួននៅក្នុងត្រីមាសទី ២ ដើម្បីប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុន Xiaomi

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ទើបតែប្រកាសបង្ហាញស្មាតហ្វូន Galaxy M10 និង Galaxy M20 នៅក្នុងប្រទេសឥណ្ឌាកាលពីពេលថ្មីៗនេះ ហើយក្រុមហ៊ុននេះក៏ត្រៀមខ្លួនក្នុងការបញ្ចេញនូវស្មាតហ្វូន Galaxy M30 របស់ខ្លួនផងដែរ។ ស្មាតហ្វូនត្រកូល Galaxy A-series អាចនឹងបង្ហាញខ្លួនចាប់ពីខែមីនាឆ្នាំនេះ។

 image

បើនិយាយអំពីការនាំចេញស្មាតហ្វូនវិញនោះ ទីផ្សារស្មាតហ្វូននៅក្នុងប្រទេសឥណ្ឌាគឺនាំមុខដោយក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi ជិតមួយឆ្នាំហើយ។ សម្រាប់ស្មាតហ្វូនត្រកូល Galaxy A នេះគឺដើម្បីបង្កើនចំណែកទីផ្សារនៅក្នុងប្រទេសឥណ្ឌាសម្រាប់ទីផ្សារស្មាតហ្វូនថ្នាក់កណ្តាលនៅក្នុងឆ្នាំ ២០១៩ នេះ។

image

ស្មាតហ្វូន Galaxy A អាចនឹងមានតម្លៃ Rs. 10,000 និង Rs. 50,000 ។ ក្រុមហ៊ុននេះមានហាងលក់រាយចំនួន 180,000 និងហាងធំៗចំនួន 2,000 កន្លែងនៅក្នុងប្រទេសនេះ។ សម្រាប់ស្មាតហ្វូន Galaxy Aស៊េរីថ្មីនេះមានដូចជាម៉ូដែល Galaxy A10, Galaxy A20, Galaxy A30 ​និង Galaxy A50 ។ សម្រាប់ស្មាតហ្វូន Galaxy A50 នឹងមានកាមេរ៉ាខាងក្រោយ ៣ គ្រាប់ និងប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ផងដែរ៕