ព័ត៌មាន

កងទ័ពអាកាសអាមេរិកកំពុងបង្កើត AI ដែលអាចហោះហើរយន្តហោះចម្បាំងបានដែលគេហៅថា “Skyborg”

កងទ័ពអាកាសអាមេរិកបានប្រកាសពីកម្មវីធី Program ថ្មីមួយ (AI) ដែលហៅថា “Skyborg”។ មេដឹកនាំយោធាសង្ឃឹមថា AI វានឹងអាចហោះហើរដោយស្វ័យប្រវត្តិនូវយន្តហោះគ្មានមនុស្សបើក (Drone) និងយន្ដហោះចម្បាំងនៅប៉ុន្មានឆ្នាំខាងមុខនេះ។ មុនពេលវាអាចហោះហើរបានដោយខ្លួនឯង អ្នកបើកយាន្តហោះបានរាយការណ៍ថា កងទ័ពអាកាសរំពឹងថាវាអាចបើកយន្តហោះ Drone បានដោយខ្លួនឯងក្នុងឆ្នាំ ២០២១។ និងជើងហោះហើរយន្តហោះចម្បាំងនៅឆ្នាំ ២០២៣។ យន្តហោះ AI របស់ Skyborg អាចជួយអ្នកបើកបរយន្តហោះគ្រប់គ្រងយុទ្ធសាស្ត្រហោះហើរនិងការត្រួតពិនិត្យអាកាសចរណ៍ស្មុគស្មាញអំឡុងពេលបេសកកម្មដោយជួយឲ្យដឹងអ្វីគ្រប់យ៉ាងដែលកើតឡើងជុំវិញយន្តហោះនិងយ៉ាងឆាប់រហ័ស។

 image

លោក Will Roper ជំនួយការអគ្គលេខាធិការកងទ័ពអាកាសបាននិយាយថា “ខ្ញុំរំពឹងថារឿងដំបូងដែលយើងនឹងធ្វើនឹងមិនលេចឡើងដូចអ្វីដែលអ្នកអាចស្រមៃនៅក្នុងខ្សែភាពយន្តនោះទេ” ។ បាទកងទ័ពអាកាសបានកំណត់លក្ខខណ្ឌជាក់លាក់សម្រាប់អ្នកដែលចង់ជួយស្ថាបនា Skyborg ។ មែនហើយយើងដឹងថាវាស្តាប់ទៅដូចជា Skynet ដែលជា AI villainous នៅក្នុងរឿង “Terminator” ដែលមានសមត្ថភាពក្នុងការដំណើរការដោយខ្លួនឯងដូចជា ដើរ បើកទ្វារ។

image

ទ័ពអាកាសក៏ចង់បានផលិតផលដែលបានសម្រេចក៏ដូចជាយន្តហោះដែលហោះដោយ AI ហើយក៏មិនមានតម្លៃសមរម្យផងដែរ។ គោលដៅគឺធ្វើ Skyborg តាមលទ្ធភាពដែលអាចធ្វើទៅបាន។ Roper បាននិយាយថា “ខ្ញុំមិនចង់ឱ្យវាក្លាយទៅជាគម្រោងដែលរស់ហើយស្លាប់ទៅវិញនោះទេ។ ខ្ញុំចង់ឃើញលទ្ធិផល ជាក់ស្តែងពិតប្រាកដក្នុងរយៈពេលពីរឆ្នាំ។ ហើយខ្ញុំនឹងជំរុញវាឱ្យលឿនជាងនេះ»។

Skyborg មិនមែនជាប្រព័ន្ធ AI យោធាដំបូងបង្អស់ដែលបានបង្កើតឡើងនៅសហរដ្ឋអាមេរិកនោះទេ កងនាវាចរកំពុងតែធ្វើការលើនាវាចម្បាំងស្វ័យប្រវិត្តផងដែរ។ ខណះ នៅអង់គ្លេសកំពុងកសាងយន្តហោះចម្បាំងដែលគ្រប់គ្រងដោយ AI របស់ខ្លួន ហើយប្រទេសរុស្ស៊ីទើបតែបញ្ចេញរថក្រោះយន្តដំណើរការដោយខ្លួនឯង។