ព័ត៌មាន

Facebook មានគម្រោងក្នុងការប្រកួតប្រជែងជាមួយនឹង Google, Amazon និង Apple តាមរយៈបច្ចេកវិទ្យា AI របស់ខ្លួន

អ្នកប្រហែលជាស៊ាំក្នុងការប្រើប្រាស់ជាមួយនឹងជំនួយការផ្ទាល់ខ្លួនដូចជា Google Assistant, Amazon&#039s Alexa, Apple&#039s Siri, Microsoft&#039s Cortana និង Samsung&#039s Bixby ។ CNBC រាយការណ៍តាមប្រភពមនុស្សដែលសិក្សានៅលើគម្រោងនេះថា ក្រុមហ៊ុនបច្ចេកវិទ្យា Facebook កំពុងតែសិក្សាអភិវឌ្ឍទៅលើជំនួយការផ្ទាល់ខ្លួនផងដែរ។ ក្រុមហ៊ុនបច្ចេកវិទ្យានេះទើបតែប្រកាសបង្ហាញនូវ Smart Displays នៅក្រោមឈ្មោះហៅថា Portal ។ Portal ប្រើប្រាស់ជាមួយនឹង Alexa សម្រាប់ការងារដែលស្មុគស្មាញ។

 image

Portals អាចដំណើរការបានចេញពី Facebook Website ហើយខុសប្លែកពីក្រុមហ៊ុនប្រកួតប្រជែងរបស់វា កាមេរ៉ានេះអាចធ្វើការបម្លាស់ទីបានផ្អែកទៅលើចលនារបស់អ្នកប្រើប្រាស់។ Facebook និយាយថា Portal គឺបង្កើតឡើងជាមួយនឹងសុវត្ថិភាព ឯកជនភាព និងការជឿជាក់។​ក្រុមហ៊ុន Facebook និយាយថា វាមិនអាចស្តាប់ មើល ឬការរក្សានូវ Content ដែលពាក់ព័ន្ធទៅនឹងការខលនោះទេ។ Portal មានអេក្រង់ទំហំ 10.1-inch HD display មានតម្លៃ $99 និង Portal+ មានតម្លៃ $249 1080p Full-HD display ហើយវាមានកាមេរ៉ាទំហំ 12MP និង ambient light sensor ។

image

ជំនួយការផ្ទាល់ខ្លួនរបស់ក្រុមហ៊ុន Facebook ប្រហែលជាប្រើប្រាស់ជាមួយនឹងកាសស្តាប់ Oculus VR ផងដែរ។ អង្គភាព Facebook ក៏ទទួលខុសត្រូវទៅលើគម្រោង AR និង VR របស់ក្រុមហ៊ុននេះដែលធ្វើការបង្កើតនូវ Hardware ដូចគ្នាទៅនឹង Oculus headsets ផងដែរ។​ កាលពីឆ្នាំ ២០១៥ នេះ ក្រុមហ៊ុន Facebook ក៏ដំណើរការនូវ AI សម្រាប់កម្មវិធី Messenger app ដែលមានឈ្មោះថា M សម្រាប់ធ្វើការឆ្លើយសំណួររបស់អ្នកប្រើប្រាស់ជាច្រើន ការងារដែលស្មុគស្មាញជាច្រើនទៀត។ កាលពីឆ្នាំមុននេះ Facebook ក៏បិទចោលនូវ M នេះផងដែរ។ ពេលនេះ Facebook ធ្វើការតម្លើងនូវ Portals ដោយគ្រាន់តែនិយាយថា “Hey Portal” ហើយអ្នកអាចបញ្ជាបានយ៉ាងងាយស្រួល៕