ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ចាប់ផ្តើមប្រើប្រាស់ការវេចខ្ទប់គ្មានថង់ប្លាស្ទិកសម្រាប់ Galaxy S10

នៅថ្ងៃនេះ​ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ប្រើប្រាស់នូវការវេចខ្ទប់ដែលគ្មានថង់ប្លាស្ទិកសម្រាប់ស្មាតហ្វូន​ Samsung Galaxy S10 របស់ខ្លួន។ ការធ្វើបែបនេះគឺសម្រាប់ការពារទៅលើបរិស្ថាន ។ ក្រុមហ៊ុនបច្ចេកវិទ្យានេះក៏ធ្វើការរចនាថ្មីទៅលើការវេចខ្ចប់ផងដែរ កាលពីពេលមុនៗក្រុមហ៊ុនបច្ចេកវិទ្យានេះប្រើប្រាស់នូវថង់សម្រាប់គ្រប់ទៅលើប្រអប់ស្មាតហ្វូនទាំងមូលតែម្តង។

 image

image

ប៉ុន្តែសម្រាប់ពេលនេះ ការវេចខ្ទប់នៅលើស្មាតហ្វូន Galaxy S10 គឺប្រើប្រាស់តែនៅផ្នែកខាងក្រោមនៃប្រអប់របស់វាតែប៉ុណ្ណោះ។ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung និយាយថា ការរចនាប្រអប់ថ្មីនេះគឺជាការគិតគូរអំពីបរិស្ថានជាមួយនឹងការប្រើប្រាស់នូវក្រដាសរឹងវិញម្តងជាជាងការប្រើប្រាស់នូវផ្លាស្ទិកនោះ។

image

image

កាលពីឆ្នាំ ២០១៣ នៅពេលដែលក្រុមហ៊ុនបច្ចេកវិទ្យា Samsung បង្ហាញនូវការវេចខ្ចប់ដំបូងបំផុតរបស់ខ្លួនដែលមានការផលិតឡើងវិញ ១០០% ពីវត្ថុធាតុដើមកែច្នៃនោះ វាក៏មានការប្រើប្រាស់នូវប្រអប់កែច្នៃឡើងវិញនេះ ១០០% ផងដែរសម្រាប់ឆ្នាំបន្ទាប់។ នៅក្នុងឆ្នាំ ២០១៦ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ក៏ចាប់ផ្តើមប្រើប្រាស់នូវសម្ភារៈធម្មជាតិវិញម្តងសម្រាប់ការវេចខ្ទប់ជាជាងការប្រើប្រាស់នូវថង់ប្លាស្ទិកនោះ ហើយនៅក្នុងឆ្នាំ ២០១៧ និង ២០១៨ ក្រុមហ៊ុននេះក៏ប្រើប្រាស់នូវក្រដាសរឹង ស្តើងវិញម្តងសម្រាប់ការវេចខ្ទប់។ ពេលនេះ ក្រុមហ៊ុន Samsung គឺធ្វើការដឹកជញ្ជូនស្មាតហ្វូន Samsung Galaxy S10 ដែលមិនមានប្រើប្រាស់នូវប្លាស្ទិកសម្រាប់ការវេចខ្ចប់នោះទេ។