ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Apple ប្រកាសបង្ហាញនូវការ Support USB និង Bluetooth ជាមួយនឹង​ iPadOS

បន្ទាប់ពីការប្រកាសបង្ហាញនូវការទ្រទ្រង់ទៅលើ external hard drives, USB sticks និង memory cards​នៅលើ iPadOS ថ្មីនេះ អ្នកអភិវឌ្ឍកម្មវិធីជាច្រើនពេលនេះអាចរកឃើញថា​ក្រុមហ៊ុនបច្ចេកវិទ្យា Apple គឺធ្វើការពង្រឹងសមត្ថភាពកាន់តែខ្លាំងនៅលើថេប្លេតជាច្រើនរបស់ខ្លន។ វាមានភ្ចាប់ជាមួយនឹងមុខងារ Accessibility feature ដែលក្រុមហ៊ុន Apple ផ្តល់នូវលទ្ធភាពក្នុងការភ្ជាប់ទៅកាន់ USB ឬ Bluetooth Mouse ទៅកាន់ iPad របស់អ្នក។

នៅក្នុងប្រកាសក្នុងនាមជា AssistiveTouch helper នៅក្នុងជំរើស iPad&#039s accessibility នោះ សម្រាប់ការទ្រទ្រង់ទៅលើ Mouse Support នេះគឺមានទាំងប្រើប្រាស់ជាមួយនឹងខ្សែ និងឥតខ្សែ។ វាក៏មានភ្ជាប់ជាមួយនឹង Magic Trackpad ផងដែរ។

iPadOS ថ្មីនេះគឺមានសមត្ថភាពនៅចន្លោះថេប្លេត និង Laptops ហើយវាក៏មានការប្រកាសបង្ហាញជាមួយនឹងការទ្រទ្រង់ទៅលើ Mouse Support ថែមទៀត៕

image

image