ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi ប្រកាសបង្ហាញនូវព័ត៌មានលម្អិតនៃបច្ចេកវិទ្យាកាមេរ៉ាក្រោមអេក្រង់របស់ខ្លួន

ថ្មីៗនេះ​ក្រុមហ៊ុនបច្ចេកវិទ្យា Oppo ទើបតែប្រកាសបង្ហាញនូវបច្ចេកវិទ្យាមួយដែលអ្នកគាំទ្រជាច្រើនទន្ទឹងរង់ចាំជាច្រើនឆ្នាំមកហើយនោះគឺបច្ចេកវិទ្យាកាមេរ៉ា Selfies ក្រោមអេក្រង់នោះ។ យើងបានដឹងថា វាមានពាក្យចចាមអារ៉ាមជាច្រើនដែលនិយាយអំពីក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនទៀតដែលធ្វើការអភិវឌ្ឍទៅលើបច្ចេកវិទ្យានេះ។

ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi ក៏ធ្វើការបញ្ចេញនូវវីដេអូមួយដែលមានការបង្ហាញអំពីបច្ចេកវិទ្យាកាមេរ៉ាក្រោមអេក្រង់របស់ខ្លួនផងដែរ។ ក្រុមហ៊ុនបច្ចេកវិទ្យានេះគឺមានការចែករំលែកនៅលើ Twitter តាមរយៈអនុប្រធានរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi ដែលនិយាយអំពីដំណោះស្រាយសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យានេះផងដែរ។

ពេលនេះក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi ក៏ធ្វើការដោះស្រាយទៅលើបញ្ហានៃអេក្រង់ OLED displays ដែលបង្កប់នូវកាមេរ៉ាក្រោមអេក្រង់នេះ។ ដំណោះស្រាយរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi គឺការដាក់នូវកាមេរ៉ាក្រោមអេក្រង់ដែលមានទំហំ 20MP Sensor ថែមទៀត៕

image

image