ព័ត៌មាន

កំហុសឆ្គងជាច្រើនដ៏គ្រោះថ្នាក់រកឃើញថាប្រើប្រាស់នៅលើកម្មវិធី IPTV Software សម្រាប់សេវាកម្មស្ទ្រីមអនឡាញ

ក្រុមអ្នកស្រាវជ្រាវផ្នែកសន្តិសុខរកឃើញភាពងាយរងគ្រោះសំខាន់ៗជាច្រើននៅក្នុង IPTV មានប្រជាប្រិយភាពដែលត្រូវប្រើប្រាស់ដោយមនុស្សរាប់លាននាក់។ក្រុមអ្នកស្រាវជ្រាវសន្តិសុខនៅ CheckPoint រកឃើញថាភាពងាយរងគ្រោះនេះស្ថិតនៅក្នុងកផ្ទាំង Administrative Ministra TV platform ដែលអាចប្រើដើម្បីអនុញ្ញាតឱ្យអ្នកវាយប្រហារឆ្លងកាត់ការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនិងយកទិន្នន័យរបស់អតិថិជនរួមទាំងពត៌មានហិរញ្ញវត្ថុរបស់ពួកគេផងដែរ។

ក្រៅពីនេះគុណវិបត្តិក៏អាចអនុញ្ញាតឱ្យអ្នកវាយប្រហារជំនួសការចាក់ផ្សាយរបស់ពួកគេនៅលើអេក្រង់ទូរទស្សន៍នៅលើបណ្តាញ Network របស់អតិថិជនទាំងអស់ដែលរងផលប៉ះពាល់។Ministra TV platform ត្រូវគេស្គាល់ថាជា Stalker Portal ដែលជាកម្មវិធីសរសេរក្នុងកម្មវិធី PHP ដែលដើរតួជាវេទិកាក្លែងក្លាយសម្រាប់ប្រព័ន្ធផ្សព្វផ្សាយតាមអ៊ិនធឺរណិតសម្រាប់គ្រប់គ្រងលើ Internet Protocol television (IPTV), video-on-demand (VOD) និង over-the-top (OTT)។

បង្កើតឡើងដោយក្រុមហ៊ុនអ៊ុយក្រែនឈ្មោះ Infomir បច្ចុប្បន្ននេះកម្មវិធីរបស់ Ministra ត្រូវប្រើដោយប្រព័ន្ធអ៊ិនធឺណិតសម្រា​ប់ស្ទ្រីមអនឡាញ ដែលផ្តល់ជូននូវចំនួនអ្នកផ្តល់សេវាខ្ពស់បំផុតនៅក្នុងសហរដ្ឋអាមេរិករួមជាមួយប្រទេសហូឡង់ (១៣៧) រុស្ស៊ី (១២០) បារាំង (១១៧) និងកាណាដា (១០៥) ។

ក្រុមអ្នកស្រាវជ្រាវ CheckPoint រកឃើញភាពងាយរងគ្រោះនៅក្នុងមុខងារផ្ទៀងផ្ទាត់ Ministra platform ដែលអនុញ្ញាតឱ្យអ្នកវាយប្រហារពីចម្ងាយឆ្លងកាត់ការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនិងអនុវត្ត SQL injection។ក្រុមអ្នកស្រាវជ្រាវរបស់ក្រុមហ៊ុន CheckPoint រាយការណ៍ពីការរកឃើញរបស់ពួកគេទៅឱ្យក្រុមហ៊ុនដែលឥឡូវនេះដោះស្រាយបញ្ហានេះជាមួយនឹងការចេញផ្សាយ Ministra version 5.4.1 ។់

image

image