ព័ត៌មាន

ឡួយមែន! ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei ទិញយកក្រុមហ៊ុនបច្ចេកវិទ្យាស្កេនមុខរបស់ប្រទេសរុស្ស៊ី

ក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំរបស់ចិនឈ្មោះថា Huawei ទិញសិទ្ធិកម្មសិទ្ធិបញ្ញាលើប្រព័ន្ធបច្ចេកវិទ្យាស្កេនមុខដែលត្រូវរចនាឡើងដោយអ្នកអភិវឌ្ឍ និងក្រុមហ៊ុនផលិតរបស់ប្រទេសរុស្ស៊ីទៅលើសុវត្ថិភាពបច្ចេកវិទ្យាខ្ពស់។ យោងតាមប្រភពព័ត៌មានដកស្រង់ដោយ Vedomosti បានឱ្យដឹងថា បុគ្គលិករបស់ក្រុមហ៊ុន Vokord ដែលមានមូលដ្ឋាននៅទីក្រុងម៉ូស្គូក៏នឹងត្រូវផ្ទេរទៅក្រុមហ៊ុន Huawei ជាផ្នែកមួយនៃកិច្ចព្រមព្រៀងមួយដែលមានតម្លៃ 50 លានដុល្លារអាមេរិកផងដែរ។

ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Huawei និងក្រុមហ៊ុន Huawei Digital Technologies ដែលមានមូលដ្ឋាននៅទីក្រុងហុងកុងនឹងក្លាយទៅជាកម្មសិទ្ធិបញ្ញានៃប៉ាតង់ Vokord ទៅលើបច្ចេកវិទ្យា Face ID និងឧបករណ៍បច្ចេកវិទ្យាជាច្រើនទៀត។ ក្រុមហ៊ុនដែលទើបបង្កើតថ្មីនេះនឹងត្រូវគេហៅថាឈ្មោះថា Igl Softlab ។ អង្គភាពអាជីវកម្មរបស់ប្រទេសរុស្ស៊ីនេះត្រូវគេរំពឹងថានឹងកាន់កាប់ចំនួន 99,9999 ភាគរយសម្រាប់ក្រុមហ៊ុនថ្មីនេះ។

នៅក្នុងការបង្កើតឡើងនៅឆ្នាំ 1999 ក្រុមហ៊ុន Vokord រចនាទៅលើកម្មវិធី Software និងដំណោះស្រាយកម្មវិធី (Programming Solutions_ ដោយផ្អែកលើចក្ខុវិស័យរបស់កុំព្យូទ័រ និងក្បួនដោះស្រាយនៃដំណើរការវីដេអូដែលឆ្លាតវៃ (intelligent video processing algorithms)។ ក្រុមហ៊ុននេះផ្តោតសំខាន់លើបច្ចេកវិទ្យាស្កេនមុខ Automatic License Plate Recognition (ALPR) ការវិភាគវីដេអូ និងការសម្គាល់ទៅលើ Pattern Recognition ដំណើរការវីដេអូ និងការបង្កើតវីដេអូ។ គិតត្រឹមឆ្នាំ 2017 ប្រាក់ចំណូលរបស់ក្រុមហ៊ុនមានចំនួនសរុប 113,2 លានរូប្ល៍ (1,75 លានដុល្លារអាមេរិក)។ ទីផ្សារសម្រាប់ប្រព័ន្ធស្កេនមុខឆ្លាតវៃនេះថ្មីៗនេះក៏ក្លាយទៅជាវិស័យដ៏ទាក់ទាញមួយសម្រាប់ការវិនិយោគ ការច្របាច់បញ្ចូលគ្នា និងការកាន់កាប់ទីផ្សារផងដែរ៕

image

image