ព័ត៌មាន

ស្មាតហ្វូន Honor 8X អាចធ្វើការអាប់ដេតទៅកាន់ EMUI 9.1 ឆាប់ៗនេះ

ក្រុមហ៊ុនបច្ចេកវិទ្យា Honor បញ្ជាក់ថា ស្មាតហ្វូនស៊េរីថ្មី Honor 8X នឹងអាចធ្វើការអាប់ដេតទៅលើកម្មវិធី Software របស់ខ្លួននៅក្នុងប៉ុន្មានខែខាងមុខនេះ។ តាមការបញ្ជាក់របស់ក្រុមហ៊ុន Honor ស្មាតហ្វូនស៊េរីថ្មី Honor 8X នឹងទទួលបាននូវការអាប់ដេតទៅកាន់ EMUI 9.1 update នៅក្នុងខែសីហាឆ្នាំ ២០១៩ នេះ។ វាគឺជាដំណឹងដ៏ល្អសម្រាប់អ្នកគាំទ្រដែលរង់ចាំនូវការអាប់ដេតទៅកាន់ EMUI 9.1 នេះ។

ស្មាតហ្វូន Honor 8X ក៏ប្រហែលជាអាចទទួលបាននូវការអាប់ដេតទៅកាន់ EMUI 9.1 នៅក្នុងខែកក្កដាឆ្នាំ ២០១៩ នេះផងដែរដោយសារតែពេលនេះក្រុមហ៊ុន Honor បានធ្វើការតេស្តទៅលើកម្មវិធី Software Update សម្រាប់ស្មាតហ្វូននេះរួចហើយ៕

image

image