ព័ត៌មាន

NOKIA 3.2 និង Nokia 4.2 ពង្រីកទីផ្សារទៅកាន់ប្រទេសអូស្រ្តាលីនៅសប្តាហ៍នេះ!

ស្មាតហ្វូនស៊េរីថ្មី Nokia 3.2 និង Nokia 4.2 នឹងចាប់ផ្តើមដាក់លក់នៅក្នុងប្រទេសអូស្រ្តលីនៅក្នុងខែនេះ នេះបើតាមរយៈសេចក្តីប្រកាសព័ត៌មានផ្ញើទៅកាន់អ្នកសារព័ត៌មានក្នុងស្រុក និងសារព័ត៌មាន Gizmodo.com.au ។ ស្មាតហ្វូនទាំងពីរនេះមានរូបរាងស្រស់ស្អាតទាក់ទាញមែនទែន ហើយវាប្រកាសបង្ហាញខ្លននៅក្នុងព្រឹត្តិការណ៍ MWC2019 ដែលធ្វើឡើងនៅក្នុងខែកុម្ភៈនេះ ជាមួយនឹងស្មាតហ្វូន Nokia 9 PureView និង Nokia 1 Plus ។

ស្មាតហ្វូនស៊េរីថ្មីនេះអាចរកទិញបានតាមរយៈ Pennytell ។ ស្មាតហ្វូន Nokia 3.2 ដែលមានរ៉េមទំហំ 2GB / 16GB គឺមានតម្លៃ 249 AUD (153 euros, 173 US dollars) ហើយវាចាប់ផ្តើមដាក់លក់នៅថ្ងៃទី ៤ ខែកក្កដានេះ។ នៅថ្ងៃដដែលនេះសម្រាប់ទំហំ 3GB/32GB របស់ស្មាតហ្វូន Nokia 4.2 គឺមានតម្លៃ 299 AUD (208 USD, 184 EUR) ។

គួរបញ្ជាក់ផងដែរថា ស្មាតហ្វូនស៊េរីថ្មីនេះគឺអាចរកទិញបាននៅលើ JB-Hifi , Big W និង Harvey Norman ផងដែរ៕

image

image