ព័ត៌មាន

កាសស្តាប់ស៊េរីថ្មី​ NOKIA TRUE WIRELESS EARBUDS ចាប់ផ្តើមទទួលការកម្មង់ទិញមុននៅក្នុងប្រទេសរុស្សីហើយ!

បន្ទាប់ពីក្រុមហ៊ុនលក់រាយ Saturn របស់អាល្លឺម៉ង់ចាបផ្តើមប្រកាសដាក់លក់កាសស្តាប់ស៊េរីថ្មី Nokia True Wireless Earbuds ដែលមានពណ៌ក្រហម និងទឹកប្រាក់ដ៏ស្រស់ស្អាតនោះ ពេលនេះហាង Nokia Store នៅក្នុងប្រទេសរុស្សីក៏ចាប់ផ្តើមទទួលនូវការ Pre-orders ទៅលើកាសស្តាប់ដ៏ល្អឥតខ្ចោះនេះហើយ!

កាសស្តាប់ Nokia True Wireless (BH-705) Earbuds នេះអាចធ្វើការកម្មង់ទិញមុនបាននៅក្នុងពណ៌ក្រហម និងពណ៌ទឹកប្រាក់នៅក្នុងតម្លៃប្រហែលជា 157 ដុល្លារអាមេរិក។ សម្រាប់ការដឹកជញ្ជូនកាសស្តាប់នេះនៅមិនទាន់ដឹងនៅឡើយទេ ប៉ុន្តែរូបភាពជាច្រើនបង្ហាញថា កាសស្តាប់នេះពិតជាស្រស់ស្អាតមែនទែន៕

image

image

image

image