នៅពេលដែលស្មាតហ្វូនស៊េរីថ្មី Nokia 9 PureView ប្រកាសបង្ហាញខ្លួននោះ យើងនៅមិនទាន់ដឹងថាវាគឺជាស្មាតហ្វូនដែលល្អបំផុតក្នុងការប្រើប្រាស់ឬយ៉ាងណានោះទេ ដោយសារតែក្រុមហ៊ុនបច្ចេកវិទ្យា Nokia Mobile នៅមិនទាន់ដាក់លក់ស្មាតហ្វូននេះនៅលើទីផ្សារសម្រាប់ពិភពលោកនោះ។
ស្មាតហ្វូននេះគឺមានការទន្ទឹងរង់ចាំច្រើនមែនទែនហើយក្រុមហ៊ុនបច្ចេកវិទ្យា HMD ក៏បញ្ជាក់ផងដែរថា ចំនួននៃការផលិតស្មាតហ្វូននេះគឺមានចំនួនកំណត់។ នៅក្នុងខណៈពេលនេះ ស្មាតហ្វូននេះ Nokia 9 PV ក៏ប្រហែលជាបង្ហាញខ្លួននៅក្នុងទីផ្សារមួយចំនួនផងដែរ ហើយវាក៏មានពណ៌ថ្មីមួយទៀតផងដែរ។
សម្រាប់អ្នកគាំទ្ររបស់ក្រុមហ៊ុនបច្ចេកវិទ្យា Nokia នៅក្នុងប្រទេសឥណ្ឌាអាចនឹងឃើញស្មាតហ្វូននេះរួចហើយនៅក្នុងព្រឹត្តិការណ៍នៃការសម្ភោធន៍ស្មាតហ្វួននេះនៅក្នុងសប្តាហ៍ទី ១ នៅក្នុងខែមិថុនានេះ ប៉ុន្តែក្រុមហ៊ុនបច្ចេកវិទ្យា Nokia 2.2 តែប៉ុណ្ណោះ។
ពាក្យចចាមអារ៉ាមជាច្រើនបញ្ជាក់ថា វត្តមានរបស់ស្មាតហ្វូន 9 PV មកកាន់ប្រទេសឥណ្ឌាគឺនឹងធ្វើឡើងនៅក្នុងពេលឆាប់ៗនេះព្រោះក្រុមការងាររបស់ក្រុមហ៊ុនបច្ចេកវិទ្យា Nokia ក៏ប្រកាសបង្ហាញអំពីរឿងនេះផងដែរ។ យ៉ាងណាមិញ កាលបរិច្ឆេទជាក់លាក់នៃការប្រកាសបង្ហាញស្មាតហ្វូននេះនៅក្នុងប្រទេសឥណ្ឌាគឺនៅមិនទាន់ដឹងនៅឡើយទេ៕