ព័ត៌មាន

EMUI 9.1 update សម្រាប់ Honor 7X គឺនៅក្នុងខែកក្កដានេះ!

ក្រុមហ៊ុន Honor ចាប់ផ្តើមធ្វើការអាប់ដេតទៅលើ EMUI 9.1 beta សម្រាប់ Honor 7X នៅខែមិថុនាឆ្នាំ 2019 នៅប្រទេសឥណ្ឌា។ សម្រាប់អ្នកប្រើប្រាស់ស្មាតហ្វូនកំពុងរង់ចាំ EMUI 9.1 update ចុងក្រោយបំផុតជាផ្លូវការនោះ។ ក្រុមហ៊ុន Honor សន្យាថានឹងធ្វើការ update EMUI 9.1 ដែលមានមូលដ្ឋានលើប្រព័ន្ធប្រតិបត្តិការ Android 9 នៅចុងខែនេះសម្រាប់អ្នកប្រើប្រាស់ Honor 7X នៅប្រទេសឥណ្ឌា។

យោងតាមក្រុមហ៊ុន​Honor នៅប្រទេសឥណ្ឌាថ្លែងថា “យើងចង់ប្រាប់អ្នកថា ក្រុមកម្មវិធីសូហ្វវែររបស់យើងបញ្ជាក់ថា​ប្រព័ន្ធប្រព័ន្ធប្រតិបត្តិការ Android Pie ជាមួយនឹង EMUI 9.1 ហើយរំពឹងថានឹងចេញផ្សាយកំណែចុងក្រោយរបស់វានៅចុងខែកក្កដា ឆ្នាំ 2019នេះ”។ EMUI 9.1 update នេះផ្អែកលើប្រព័ន្ធប្រតិបត្តិការ Android 9 Pie និងនាំមកនូវការកែពង្រឹងសមត្ថភាពជាច្រើនដល់ស្មាតហ្វូននេះ៕

image

image