ព័ត៌មាន

ស្មាតហ្វូន NOKIA 6.1 PLUS មានការពេញនិយមខ្លាំងនៅក្នុងប្រទេសឥណ្ឌា

ក្រុមហ៊ុន Amazon នៅក្នុងប្រទេសឥណ្ឌាចាប់ផ្តើមនូវកម្មវិធី Freedom Sale របស់ខ្លួននៅក្នុងប្រទេសឥណ្ឌាចាប់ពីថ្ងៃនេះដល់ថ្ងៃទី ១១​ ខែសីហាខាងមុខនេះ។ ស្មាតហ្វូន Nokia 6.1 Plusនេះគឺមានការពេញនិយមមែនទែន ហើយតម្លៃសមរម្យថែមទៀតផង។

ស្មាតហ្វូន Nokia 6.1 Plus នេះមានអេក្រង់ 5.8-inch FullHD+ display, Snapdragon 636, 6GB RAM និងម៉េមូរីទំហំ 64GB ។ ស្មាតហ្វូននេះកាមេរ៉ាភ្លោះខាងក្រោយទំហំ 16MP+5MP ថាមពលថ្ម 3060mAh និងប្រព័ន្ធប្រតិបត្តិការ Android Pie ហើយវាអាចអាប់ដេតទៅកាន់ Android Q ថែមទៀតផង។ នៅក្នុងការលក់ Freedom Sale នេះ ស្មាតហ្វូន Nokia 6.1 Plus (6GB+64GB) នេះលក់នៅក្នុងតម្លៃត្រឹមតែ Rs. 10,999 (€138, $155) និងប្រើប្រាស់នូវ USB Type C ports ៕

image

image