ព័ត៌មាន

Nokia 2.2 បំពាក់នូវបច្ចេកវិទ្យាឆ្លាតវៃ (AI) កម្រិតខ្ពស់ជាច្រើនសម្រាប់បំពេញតម្រូវការរបស់អ្នកប្រើប្រាស់

Nokia 2.2 គឺជាស្មាតហ្វូនម៉ូឌែលចុងក្រោយរបស់ក្រុមហ៊ុនបច្ចេកវិទ្យា HMD ដែលភ្ជាប់ជាមួយនឹងលក្ខណៈសម្បត្តិពិសេសៗជាច្រើនសម្រាប់ប្រើប្រាស់។ វាមានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាឆ្លាតវៃ AI ជាច្រើនសម្រាប់ជួយពង្រឹងទៅលើការថតរូបភាពនៅទីងងឹតបានច្បាស់ល្អ បច្ចេកវិទ្យាដោះសោរ Face Unlock ជំនួយការឆ្លាតវៃ Google Assistant និងការអាប់ដេតសុវត្ថិភាពប្រព័ន្ធប្រតិបត្តិការ Android ចុងក្រោយបំផុតថែមទៀតផង។

Nokia 2.2 គឺជាស្មាតហ្វូនស៊េរីថ្មីដែលស្ថិតនៅក្នុង Android One programme ដែលនាំយកនូវបទពិសោធន៍នៃការប្រើប្រាស់ Android ចុងក្រោយបំផុតនៅលើអេក្រង់ទំហំ 5.71” HD+ edge-to-edge display នេះ។ Nokia 2.2 ដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android 9 Pie ហើយវាក៏ត្រៀមខ្លួនក្នុងការអាប់ដេតទៅកាន់ Android Q ផងដែរ។

គួរបញ្ជាក់ផងដែរថា ស្មាតហ្វូន Nokia នេះអាចធ្វើការអាប់ដេតទៅលើ OS បានដល់ទៅ 2 ឆ្នាំ និងការអាប់ដេតទៅលើសុវត្ថិភាពប្រចាំខែបានដល់ទៅ ៣ ឆ្នាំ។ វាពិតជាអស្ចារ្យមែនទែន ហើយស្មាតហ្វូនរបស់អ្នកគឺកាន់តែល្អប្រសើរជានិច្ចជាមួយនឹង Android ចុងក្រោយបំផុត។ ពេលនេះ លោកអ្នកអាចទិញស្មាតហ្វូន Nokia 2.2 បាននៅគ្រប់ហាងចែកចាយទូរស័ព្ទគ្រប់ខេត្តក្រុងក្នុងប្រទេសកម្ពុជា៕

 image