ព័ត៌មាន

ស្មាតហ្វូន NOKIA ស៊េរីថ្មីជាច្រើនម៉ូឌែលនឹងប្រកាសបង្ហាញខ្លួននៅថ្ងៃទី ១១​ ខែកញ្ញានេះក្នុងប្រទេសឥណ្ឌា

ក្រុមហ៊ុនបច្ចេកវិទ្យា Nokia Mobile ចាប់ផ្តើមធ្វើការផ្ញើនូវលិខិតអញ្ជើញរបស់ខ្លួនសម្រាប់ក្រុមអ្នកសារព័ត៌មាននៅក្នុងប្រទេសឥណ្ឌាសម្រាប់ព្រឹត្តិការណ៍មួយដែលគ្រោងនឹងរៀបចំឡើងនៅថ្ងៃទី ១១ ខែកញ្ញាខាងមុខនេះ។ វានៅសល់រយៈពេល ៦ ថ្ងៃទៀតប៉ុណ្ណោះមុនពេលដែលព្រឹត្តិការណ៍របស់ក្រុមហ៊ុន Nokia Mobile ចាប់ផ្តើមនៅ IFA2019 ខាងមុខនេះ។

ក្រុមហ៊ុនបច្ចេកវិទ្យា Nokia Mobile ទំនងជាប្រកាសបង្ហាញនូវស្មាតហ្វូនស៊េរីថ្មីជាច្រើនម៉ូឌែលដែលយើងនឹងឃើញនៅក្នុងព្រឹត្តិការណ៍របស់ក្រុមហ៊ុន Nokia មុនព្រឹត្តិការណ៍ IFA នេះ។ ពេលនេះ ក្រុមហ៊ុនក៏កំណត់នូវកាលបរិច្ឆេទសម្រាប់ទីផ្សារនៅក្នុងប្រទេសឥណ្ឌាផងដែរ។ អ្នកចូលរួមក្នុងព្រឹត្តិការណ៍នេះនឹងមានឱកាសក្នុងការតេស្តទៅលើស្មាតហ្វូនថ្មីរបស់ក្រុមហ៊ុន Nokia នេះផងដែរ៕

image

image