ព័ត៌មាន

ចង់ឈ្នះទឹកប្រាក់សុទ្ធ 100,000,000រៀល សូមរួសរាន់ទៅយកពាក្យដោយឥតគិតថ្លៃអីឡូវនេះ!

សម្រាប់បេក្ខជន បេក្ខនារី ដែលមានបំណងចង់បញ្ចេញសមត្ថភាពសម្លេង ក្នុងកម្មវិធី The Mask Singer Cambodia អាចមកទទួលយកពាក្យសុំចូលរួមប្រឡង ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃនេះតទៅ នៅហាងលក់ទូរស័ព្ទដៃដែលមានស្លាកសញ្ញា OPPO ដែលនៅក្បែរផ្ទះរបស់លោកអ្នកជាងគេ។ ក្រៅពីនេះ លោកអ្នកក៏អាចទទួលយកពាក្យសុំចូលរួមប្រឡងដោយឥតគិតថ្លៃនៅក្នុង Studio ហង្សមាស ផ្សារទំនើប អ៊ីអនម៉ល សែនសុខ ភ្នំពេញ ជាន់ទី៤ បានយ៉ាងងាយស្រួលផងដែរ។

The Mask Singer Cambodia គឺជាកម្មវិធីថ្មី​ ប្លែក ជាលើកដំបូងតែមួយគត់ ក្រោមការសហការគ្នារវាងក្រុមហ៊ុនធំចំនួនពីរ គឺ ហង្សមាស និង ក្រុមហ៊ុនស្មាតហ្វូន OPPO ប្រចាំនៅព្រះរាជាណាចកក្រកម្ពុជា ដែលវាគឺជាកំពូលកម្មវិធីប្រឡងច្រៀងសម័យ Digital ប្លែកពីគេតម្រូវឲ្យបេក្ខជនទាំងអស់ច្រៀងដោយពាក់របាំងមុខ ទៅតាមស្ទីលរបស់ពួកគេ   រៀងៗខ្លួន និង ធ្វើការបង្ហាញសមត្ថភាពពិត ដោយការបញ្ចេញសម្លេងពិតរបស់ពួកគេនៅលើឆាកតន្រ្តីដ៏ធំសម្បើមខ្នាតអន្តរជាតិដ៏ទំនើប នៅមុខមហាជនរាប់លាននាក់។

សូមបញ្ជាក់ថា មកដល់ពេលនេះ កម្មវិធីប្រឡងចម្រៀងបែប Digital “The Mask Singer Cambodia”  ដែលបានឧបត្ថម្ភផ្តាច់មុខដោយក្រុមហ៊ុន OPPO  បានចាប់ផ្តើមដំណើរការជម្រុះវគ្គដំបូងបន្តបន្ទាប់ផ្តើមចាប់ពី៖

– ខេត្តសៀមរាប នៅផ្សារហេរីថេក (The Heritage Walk ) កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ ២០១៩ និងទើបតែបញ្ចប់ប្រកបដោយភាពជោគជ័យ និង ទទួលបានការគាំទ្រខ្លាំង  

– នៅខេត្តតាកែវកាលថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ ២០១៩ នៅក្នុងសកលវិទ្យាល័យ បៀលប្រាយ ហើយទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជន និង អ្នកគាំទ្រស្មាតហ្វូន OPPO គ្រប់ស៊េរីតែម្តង។

– សម្រាប់វគ្គជម្រុះនៅ ថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ២០១៩ នេះ បានប្រព្រឹត្តិទៅនៅទីរួមខេត្តកំពង់ចាម នៅក្នុង     សណ្ឋាគារ LBN Asian ដែលមានប្អូនៗយុវវ័យចូលរួមច្រើនកុះករ។

-សម្រាប់ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩នេះ ស្អែកនេះនឹងមានកម្មវិធីប្រគុំតន្ត្រី The Mask Singer Tour Concert ដោយមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍រស្មីហង្សមាសចាប់ពីម៉ោង៨យប់តទៅដែលមានការចូលរួមពីកំពូលតារាចំរៀង អ្នកនាង ពេជ្រ សោភា, លោក Step, កញ្ញា រ៉េត ស៊ូហ្សាណា ដែលជាតារាតំណាងទូរស័ព្ទដៃ OPPO ព្រមទាំងតារាចំរៀងល្បីៗជាច្រើននាក់ទៀត។

 – សម្រាប់វគ្គជម្រុះនៅខេត្តបាត់ដំបង នឹងប្រព្រឹត្តទៅនៅ ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ ២០១៩ នៅសណ្ឋាគារ ស្ទឹងសង្កែ​ ដូច្នេះប្អូនៗសូមរួសរាន់ឡើង ទៅយកពាក្យប្រឡងដោយមិនគិតថ្លៃឡើយ។  

-សម្រាប់វគ្គជម្រុះនៅរាជធានីភ្នំពេញនឹងប្រពឹ្រត្តទៅនៅ ថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ ២០១៩ នៅផ្សារទំនើប អ៊ីអនម៉ល សែនសុខ ភ្នំពេញ ជាន់ទី៤។

អាស្រ័យហេតុនេះសម្រាប់អ្នកពុំទាន់បានមកទទួលពាក្យសុំចូលរួមប្រឡង The Mask Singer Cambodia ដោយឥតគិតថ្លៃ សូមប្រញាប់រួសរាន់អញ្ជើញមកកាន់ហាងលក់ទូរស័ព្ទដៃ OPPO ដែរនៅក្បែរលោកអ្នកជាងគេ រឺក៏ នៅក្រុមហ៊ុនហង្សមាសផ្ទាល់។ សូមកុំឲ្យឱកាសដ៏ល្អនេះកន្លងផុតទៅឲ្យសោះ ព្រោះ ជ័យលាភីដែលឈ្នះចុងក្រោយនឹងទទួលបានទឹកប្រាក់សុទ្ធដល់ទៅ 100,000,000រៀល (១រយលានរៀល)  ប្រមាណជា២ម៉ឺ៥ពាន់ដុល្លាអាមេរិក ថាមិនត្រូវអាចមានរង្វាន់ទូរស័ព្ទដៃទំនើបៗពី OPPO បន្ថែមទៀតក៏ថាបាន៕

image

image

image

image

image

image