ព័ត៌មាន

EMUI 10.0/Magic UI 3.0 beta នឹងត្រៀមខ្លួនរួចរាល់នៅក្នុងត្រីមាសទី ៤ នេះសម្រាប់ Honor 20, Honor 20 Pro និង Honor View 20

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Honor ប្រកាសថា ខ្លួនចាប់ផ្តើមដំណើរការទៅលើ EMUI 10.0/Magic UI 3.0 beta program សម្រាប់ស្មាតហ្វូនជាច្រើនរបស់ខ្លួន ហើយវានឹងរួចរាល់នៅក្នុងត្រីមាសទី ៤ ឆ្នាំ ២០១៩ នេះសម្រាប់ស្មាតហ្វូន  Honor 20, Honor 20 Pro និង Honor View 20 ហើយវានឹងចែកចាយសម្រាប់អ្នកប្រើប្រាស់ជាច្រើននៅជុំវិញពិភពលោក។

អ្នកប្រើប្រាស់ស្មាតហ្វូនជាច្រើននៅក្នុងប្រទេសចិនប្រហែលជាទទួលបាននូវ  EMUI 10.0/Magic UI 3.0 beta ដែលនឹងធ្វើការអាប់ដេតជា Beta សម្រាប់ស្មាតហ្វូន Honor 20 series និង  View 20 នៅចុងខែកញ្ញាខាងមុខនេះ។ យើងបញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យា Honor នឹងធ្វើការអាប់ដេតទៅលើ EMUI 10/Magic UI 3.0 នៅក្នុងខែធ្វូ ឆ្នាំ ២០១៩ នេះសម្រាប់ស្មាតហ្វូន Honor 20, Honor 20 Pro និង  Honor View 20 ។ សម្រាប់ Beta នឹងចាប់ផ្តើមនៅខែក្រោយនេះ និងនៅចុងខែវិច្ឆិកាខាងមុខនេះ៕

image

image