Phone City Magazine

 Breaking News
សេចក្តីជូនដំណឹង : សម្រាប់ការអញ្ជើញចូលរួមកម្មវិធីសម្ពោធនាៗ សូមទំនាក់ទំនងទៅកាន់លេខ 010 97 35 45។ ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ 010 97 35 45

Honor V30 នឹងមានអេក្រង់កម្រិត 90Hz ខណៈពេលដែលស្មាតហ្វូន Huawei Mate 30 ដែលមានកម្រិត 60Hz

September 11
09:12 pm 2019
Like and Share this page:

តាមការទម្លាយនៅក្នុងព័ត៌មានចេញពី Weibo អោយដឹងថា ស្មាតហ្វូន 5G របស់ក្រុមហ៊ុនបច្ចេកវិទ្យា Honor នោះគឺ Vera30/V30 នឹងមានអេក្រង់កម្រិត 90Hz refresh rate ប៉ុន្តែសម្រាប់ស្មាតហ្វូន flagship Huawei Mate 30 ប្រហែលជាមានអេក្រង់កម្រិតត្រឹមតែ 60Hz ប៉ុណ្ណោះ។

សម្រាប់កម្រិត refresh rate នៅលើអេក្រង់នេះគឺដំនើរការបានយ៉ាងរលូននៅលើអេក្រង់នេះ ហើយវាពិតជាលឿនមែនទែនក្នុងការ Refresh និងបទពិសោធន៍នៃការលេងហ្គេមកាន់តែអស្ចារ្យថែមទៀត។ ស្មាតហ្វូន Honor V20 គឺជាស្មាតហ្វូនដែលជោគជ័យរបស់ក្រុមហ៊ុននេះដែលអាចដំណើរបានទៅលើការលេងហ្គេម Fortnite នៅក្នុងល្បឿន 60FPS ថែមទៀត។

ស្មាតហ្វូន Honor Vera30 នេះអាចផ្តល់នូវរូបភាពដែលល្អជាងមុន ហ្គេម AR/VR កាន់តែល្អប្រសើរជាងមុន និងការទស្សនាកាន់តែអស្ចារ្យបំផុត។ នេះគឺជាហេតុផលដែលក្រុមហ៊ុននេះជ្រើសរើសនូវអេក្រង់កម្រិត 90Hz ។ ស្មាតហ្វូន Huawei Mate 30 series នឹងមានអេក្រង់កម្រិតត្រឹមតែ 60Hz ដែលដំណរការនូវ 5G ហើយវានឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងថ្ងៃទី ១៩ ខែកញ្ញាខាងមុខនេះនៅក្នុងទីក្រុង Munich ប្រទេសអាល្លឺម៉ង់។

image

image

Like and Share this page:

Related Posts


Comments

ជួយគាំទ្រយើងនៅក្នុង Facebook

ព័ត៌មានពេញ​និយម​ប្រចាំ​សប្ដាហ៍

ទិញលក់ ទំនិញ ពេញ​និយម​ប្រចាំ​សប្ដាហ៍

ចំនួនអ្នកចូលទស្សនា

Today : 4169
Yesterday : 17530
This Month : 271751
Last Month : 504810
Total Visitor : 24145328