ស្មាតហ្វូនស៊េរីថ្មី Huawei Mate 30 seriesនឹងដំនើរការជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Android 10 ប៉ុន្តែវាប្រហែលជាមិនមានភ្ជាប់ជាមួយនឹង Google Mobile Service (GMS) apps ដូចជា Play Store, Gmail និង YouTube តម្លើងរួចជាស្រេចនោះទេ។ លោក Richard Yu ដែលជា CEO របស់ក្រុមហ៊ុន Huawei Consumer BG បញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យា Huawei កំពុងតែធ្វើការនៅលើ Android Open Source Project (AOSP) ហើយអនុញ្ញាតអោយអ្នកប្រើប្រាស់អាចធ្វើការតម្លើងនូវ Google Apps ដោយខ្លួនឯងបាន។
លោក Yu ប្រាប់ថា ក្រុមហ៊ុនបច្ចេកវិទ្យា Huawei គឺធ្វើការស្រាវជ្រាវរកនូវដំណោះស្រាយក្នុងការអនុញ្ញាតអោយអ្នកប្រើប្រាស់ជាច្រើនធ្វើការតម្លើងនូវ Apps ទៅតាមចិត្តរបស់ពួកគេបាន។ នេះគឺជារឿងល្អសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យា Huaweiក្នុងការស្វែងរកនូវដំនោះស្រាយសម្រាប់ការដំណើរការនូវGoogle Apps នៅលើស្មាតហ្វូនរបស់ខ្លួននោះ។
តាមការបញ្ជាក់របស់ក្រុមហ៊ុន Huawei ស្មាតហ្វូន Mate 30 Series នេះនឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី ១៩ ខែកញ្ញាខាងមុខនេះនៅក្នុងទីក្រុង Munich ប្រទេសអាល្លឺម៉ង់៕