Phone City Magazine

 Breaking News
សេចក្តីជូនដំណឹង : សម្រាប់ការអញ្ជើញចូលរួមកម្មវិធីសម្ពោធនាៗ សូមទំនាក់ទំនងទៅកាន់លេខ 010 97 35 45។ ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ 010 97 35 45

NOKIA MOBILE ប្រកាសបង្ហាញទូរស័ព្ទថ្មីៗរបស់ Nokia នៅក្នុងប្រទេសបង់ក្លាដេស

September 16
12:31 pm 2019
Like and Share this page:

ក្រុមហ៊ុនបច្ចេកវិទ្យា Nokia Mobile ទើបតែប្រកាសបង្ហាញនូវទូរស័ព្ទស៊េរីថ្មីដ៏ឆ្លាតវៃ និងរឹងមាំបំផុតរបស់ខ្លួនទៅកាន់ទីផ្សាររបស់ប្រទេសបង់ក្លាដេសកាលពីថ្ងៃទី ១២ ខែកញ្ញាខាងមុខនេះ។ ការប្រកាសនេះគឺធ្វើឡើងនៅក្នុងសណ្ឋាគារ The Westin Hotel ដែលមានការចូលរួមពីលោក Ravi Kunwar ដែលជាប្រធានក្រុមហ៊ុន HMD នៅទីនោះ។

លោកប្រកាសបង្ហាញអំពីលក្ខណៈសម្បត្តិរបស់ទូរស័ព្ទស៊េរីថ្មីៗដែលមានដូចជា Nokia 7.2, Nokia 6.2, Nokia 2720 Flip, Nokia 800 Tough និង Nokia 110 សម្រាប់អ្នកប្រើប្រាស់ជាច្រើនរបស់ Nokia នៅក្នុងប្រទេសបង់ក្លាដេសនេះ។ លោកអះអាងថា ក្រុមហ៊ុន Nokia នឹងនាំយកនូវពណ៌ Charcoal ដែលមានទំហំ 4GB/64GB ហើយស្មាតហ្វូននេះនឹងដាក់លក់នៅពាក់កណ្តាលខែតុលានៅពេលដែលវាបង្ហាញខ្លួននៅលើហាងលក់ជាច្រើននោះ។

ស្មាតហ្វូន Nokia 6.2 នេះនឹងបង្ហាញខ្លួនជាមួយនឹងពណ៌ខ្មៅ Ceramic Black ដែលមានទំហំ 4GB/64GB ដូចគ្នាទៅនឹង Nokia 7.2 ផងដែរ។ សម្រាប់ទូរស័ព្ទ Nokia 800 Tough គឺមានពណ៌ Black Steel និង Desert Sand ដែលនឹងបង្ហាញខ្លួននៅដើមខែធ្នូនេះ។ Nokia 2720 Flip ក៏នឹងបង្ហាញខ្លួននៅក្នុងសប្តាហ៍ទី ១ នៃខែវិច្ឆិកាខាងមុខនេះដែលមានពណ៌ខ្មៅសម្រាប់ធ្វើការជ្រើសរើស។ ចំណែកទូស័ព្ទ Nokia 110 នេះមានពណ៌ Ocean Blue និង Black គឺនឹងបង្ហាញខ្លួននៅក្នុងខែតុលាសប្តាហ៍ទី ១ ហើយវាមានកាមេរ៉ាមួយគ្រាប់ថែមទៀត៕

image

image

Like and Share this page:

Related Posts


Comments

ជួយគាំទ្រយើងនៅក្នុង Facebook

ព័ត៌មានពេញ​និយម​ប្រចាំ​សប្ដាហ៍

ទិញលក់ ទំនិញ ពេញ​និយម​ប្រចាំ​សប្ដាហ៍

ចំនួនអ្នកចូលទស្សនា

Today : 1191
Yesterday : 12891
This Month : 210227
Last Month : 436284
Total Visitor : 28164799