ព័ត៌មាន

ក្រុមហ៊ុន AMAZON សហរដ្ឋអាមេរិកចាប់ផ្តើមបើកទទួលការ ​Pre-orderស្មាតហ្វូន NOKIA 7.2

ពេលនេះ ក្រុមហ៊ុន Amazon របស់សហរដ្ឋអាមេរិកចាប់ផ្តើមទទួលនូវការ Pre-order នូវស្មាតហ្វូន Nokia 7.2 បន្ទាប់ពីក្រុមហ៊ុន B&H និង Best Buy។ សម្រាប់តម្លៃរបស់ម៉ូឌែលទំហំ 4GB/128GB នៅក្នុងទីផ្សាររបស់សហរដ្ឋអាមេរិកនេះគឺមានតម្លៃ $349 ។ ស្មាតហ្វូននេះមានពណ៌ Green និង Charcoal ដ៏ស្រស់ស្អាត ហើយក្រុមហ៊ុន Amazon នឹងចាប់ផ្តើមធ្វើការដឹកជញ្ជូនស្មាតហ្វូននេះនៅថ្ងៃទី ៣០ ខែកញ្ញានេះដូចគ្នាទៅនឹងក្រុមហ៊ុន B&H និង Best Buy ផងដែរ។

ស្មាតហ្វូននេះអាចរកទិញបាននៅលើ Web Store របស់ក្រុមហ៊ុនទាំង ៣ នេះ ហើយវាអាចប្រើប្រាស់ជាមួយនឹង Verizon, AT&T, T-Mobile, MetroPCS, Cricket និង Mint បានថែមទៀត។ គួរបញ្ជាក់ផងដែរ ឆាប់ៗនេះស្មាតហ្វូននេះក៏នឹងមានវត្តមាននៅក្នុងទីផ្សាររបស់កម្ពុជាផងដែរ!

image

image