ព័ត៌មាន

Samsung មានក្តីសង្ឃឹមខ្ពស់ក្នុងការបង្កើនចំណែកទីផ្សារស្មាតហ្វូនរបស់ខ្លួនឡើងវិញនៅក្នុងប្រទេសចិនតាមរយៈស្មាតហ្វូន 5G

ក្រុមហ៊ុនបច្ចេកវិទ្យា​ Samsung គឺមានការធ្លាក់ចុះទៅលើចំណែកទីផ្សាររបស់ខ្លួននៅក្នុងប្រទេសចិនក្រោម 1% នៅក្នុងត្រីមាសចុងក្រោយនេះ ខណៈពេលដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសកូរ៉េខាងត្បូងនេះធ្លាប់មានចំណែកទីផ្សារដល់ទៅ 20% នៅក្នុងប្រទេសនេះ។ ពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ប្តេជ្ញាចិត្តក្នុងការពង្រឹងទៅលើចំណែកទីផ្សាររបស់ខ្លួនឡើងវិញតាមរយៈការបញ្ចេញនូវស្មាតហ្វូន 5G ជាច្រើនម៉ូឌែលនៅក្នុងប្រទេសនេះដើម្បីបង្កើននូវការគាំទ្រ និងចំណែកទីផ្សាររបស់ខ្លួនឡើងវិញនោះ។

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសកូរ៉េខាងត្បូងនេះក៏ទើបតែប្រកាសបង្ហាញនូវស្មាតហ្វូន Galaxy Note 10+ 5G នៅក្នុងប្រទេសចិន។ ឆាប់ៗនេះ ក្រុមហ៊ុននេះក៏ត្រៀមបញ្ចេញនូវស្មាតហ្វូនGalaxy Fold 5G នៅខែក្រោយនេះផងដែរ។ ស្មាតហ្វូនដែលអាចបត់បាន 5G នេះគឺសម្រាប់លក់ផ្តាច់មុខរបស់ក្រុមហ៊ុនបច្ចេកវិទ្យានេះសម្រាប់ទីផ្សារនៅក្នុងប្រទេសចិន។ ក្រុមហ៊ុនក៏ត្រៀមស្មាតហ្វូន 5G ជាច្រើនទៀតផងដែរសម្រាប់ទីផ្សាររបស់ចិននៅឆ្នាំនេះ។

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung និយាយថា “ស្មាតហ្វូន Galaxy Note 10+ 5Gគឺគ្រាន់តែជាការចាប់ផ្តើមនៃទីផ្សារ 5G នៅក្នុងប្រទេសចិនតែប៉ុណ្ណោះ។ យើងសង្ឃឹមថា ផលិតផលថ្មីៗជាច្រើនរបស់យើងនឹងជួយក្រុមហ៊ុន Samsung នឹងជួយអោយក្រុមហ៊ុន Samsung ក្លាយជាក្រុមហ៊ុនខ្លាំងនៅក្នុងទីផ្សាររបស់ចិនឡើងវិញ។”

image

image