ព័ត៌មាន

Galaxy M10s បង្ហាញខ្លួនជាផ្លូវការជាមួយនឹងអេក្រង់ AMOLED និងកាមេរ៉ា ultra-wide

ក្រុមហ៊ុនបច្ចេកវិទ្យា​Samsung ទើបតែប្រកាសបង្ហាញវត្តមានរបស់ស្មាតហ្វូន  Galaxy M30s នៅក្នុងប្រទេសឥណ្ឌានៅថ្ងៃនេះ ហើយក្រុមហ៊ុនបច្ចេកវិទ្យានេះក៏ប្រកាសបង្ហាញវត្តមានរបស់ស្មាតហ្វូន Galaxy M10s ផងដែរ។​ស្មាតហ្វូន Galaxy M10s នេះគឺមានការ Upgrades ច្រើនជាងស្មាតហ្វូន Galaxy M10 ។ ស្មាតហ្វននេះចាប់ផ្តើមដាក់លក់នៅលើ Amazon India នៅថ្ងៃទី ២៩​ខែកញ្ញានេះនៅក្នុងតម្លៃ Rs. 8,999 (~$130) ហើយវាមានពណ៌  Stone Blueនិង  Piano Black ។

ស្មាតហ្វូន Galaxy M10s នេនះមានភ្ជាប់ជាមួយនឹងអេក្រង់ទំហំ 6.4-inch HD+ Infinity-V Super AMOLED display ជាមួយនឹង  waterdrop notch និងបន្ទឈីប Exynos 7884B chipset រ៉េមទំហំ 3GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 32GBនិងអាចបន្ថែមជាមួយនឹង microSD slot បានថែមទៀត។

ស្មាតហ្វូន Galaxy M10s នេះមានភ្ជាប់ជាមួយនឹងថាមពលថ្មដែលមានទំហំ  4,000 mAh ជាមួយនឹងការទ្រទ្រង់នូវបច្ចេកវិទ្យា 15W fast charging ហើយវាមានកាមេរ៉ាខាងក្រោយដែលមានទំហំ  13-megapixel និង  5-megapixel ultra-wide ហើយកាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះគឺមានភ្ជាប់ជាមួយនឹងកាមេរ៉ាដែលមានទំហំ 8-megapixel sensor ថែមទៀត។ ស្មាតហ្វូននេះដំណើរការនូវ Android Pie និង One UI ថែមទៀត៕

image

image